
រដូវដើរលេងបានមកដល់ហើយ បន្ទាប់ពីឆ្លងឆ្នាំថ្មីរួច នៅពេលនេះចូលដល់ឆ្នាំ2020ហើយ តោះចឹងនាំគ្នារៀបគម្រោងដើរលេងកម្សាន្តសប្បាយៗជួបជុំមិត្តភក្តិ និងក្រុមគ្រួសារ ហើយបុរសៗកុំភ្លេចលេងម៉ូដសម្លៀកបំពាក់ស្អាតៗ បែបស្រស់សង្ហា ;មិនស៊ាំភ្នែកជាមួយនឹងសម្លៀកបំពាក់ទាន់សម័យ ម៉ូដថ្មីៗ និងមានពណ៌ស្រស់ទាក់ភ្នែកម្តងមើល៎ ;ដើម្បីផ្តល់នូវភាពជឿជាក់ដល់រូបអ្នកផង និងដើម្បីទាក់ទាញចំណាប់អារម្មណ៍នារីៗដែលកំពុងសំឡឹងមកអ្នកផងដែរ។ តោះចឹងរៀបចំស្តាយល៍របស់អ្នក ដើម្បីស្វាគមន៍ឆ្នាំថ្មីនេះទាំងអស់គ្នា៕
