ផលិតករ និងជាអ្នកនិពន្ធល្បីឈ្មោះ ចាន់ណា រ៉ូណាន បានបង្ហាញសកម្មភាពឈ្លក់វង្វេងនឹងសម្រស់ដើមទ្រូងតារាសម្ដែងភេទទី៣ យ៉េយ៉េ ដល់ថ្នាក់បើកភ្នែកមិនរួចក្នុងពិធីសម្ពោធរឿង “កុំងាកក្រោយ” របស់ផលិតកម្ម កាឡាក់ស៊ីកាលពីពេលថ្មីៗកន្លងទៅនេះ។
សកម្មភាពសម្លឹងមើលដើមទ្រូងតារាសម្ដែងភេទទី៣ មិនដាក់ភ្នែកជាមួយអារម្មណ៍ពុះកញ្រ្ជោលស្ទើរទ្រាំ មិនចង់បាននេះដែរបានធ្វើឲ្យអ្នកចូលរួមកម្មវិធីនាំគ្នាលើកឡើងថា ខ្វះអីនារីស្អាតៗមានដើមទ្រូងទ្រលុកទ្រលន់ធំជាង យ៉េយ៉េ ហេតុអ្វីមិនទៅចាប់អារម្មណ៍ ឬ មកពីតារាកំប្លែងមាឌយក្សរូបនេះមានអ្វីពិសេស។ ភ្លាមៗនោះ ចាន់ណា រ៉ូណាន បានឆ្លើយថា អ្វីដែលលោក ថតជាមួយ យ៉េយ៉េ គ្រាន់ជាការលេងសើចឲ្យសប្បាយពេលជួបជុំគ្នាម្ដងៗក្នុងនាមជាអ្នកសិល្បៈដូចគ្នា គ្មានអ្វីលើសពីហ្នឹងឡើយ។ ដូច្នអលោក សុំចិត្តពុកម៉ែបងប្អូនកុំមានការយល់ច្រលំចំពោះរូបភាពទាំងអស់ហ្នឹងតទៅទៀត។
មួយវិញទៀតអំឡុងពេលនេះលោក និង យ៉េយ៉េ ស្រឡាញ់រាប់អានគ្នាដូចបងប្អូនជួយទុក្ខធុរៈគ្នាម្ដងម្កាលពេលអ្នកណាជួបរឿងមិនអ្វីមួយ៕