នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២០ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្មមហាហង្ស ដែលទើបលើកពានក្នុងព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិអាស៊ីប៉ាស៊ីហ្វិក នៅម៉ាកាវ ប្រទេសចិន បានដឹកនាំក្រុមសិល្បករត្រឡប់មកកម្ពុជាវិញ។
ជួបជាមួយអ្នកសារព័ត៌មានលោកបានប្រកាសថា កនឹងយកភាពយន្តដែលខ្លួនសម្រិតសម្រាំងចូលប្រកួតក្នុងមហោភាពយន្តលើឆាកអន្តរជាតិធំទៀត។ លោកគម្រោងយករឿងល្អចូលមហោស្រពអន្តរជាតិធំមួយនៅចុងឆ្នាំនេះ និងគម្រោងផលិតភាពយន្តរឿង«ភ្នំដងរែក» ដែលជាការចាប់ដៃជាមួយផលិតករបរទេស ដើម្បីយកទៅប្រកួតនៅក្នុងមហោស្រពភាពយន្តអូស្ការនោះផង។
លោករំពឹងថាផលិតករបរទេស នឹងកាន់តែអោយតម្លៃភាពយន្តខ្មែរ ជាក់ស្ដែងដោយសារតែលោកឧស្សាហ៍នាំយកភាពយន្តរបស់ខ្លួន ទៅបង្ហាញនៅក្នុងមហោស្រពអន្តរជាតិនោះហើយ ទើបធ្វើឱ្យលោកទទួលបានឱកាសចាប់ដៃជាមួយផលិតករបរទេសជាបន្តបន្ទាប់ ដែលតាមគម្រោងគឺលោក និងផលិតរឿងមួយក្រោមចំណងជើងថា”ភ្នំដងរែក”ដើម្បីយកទៅប្រកួតក្នុងមហោស្រពភាពយន្តអន្តរជាតិអូស្ការក្នុងពេលខាងមុខ៕