រឿងសំខាន់ដែលអ្នកគួរដឹងមុនគិតចង់សេពគប់អ្នកណាម្នាក់យ៉ាងពិតប្រាកដ

សម័យនេះ​ ការ​ទំនាក់ទំនង​ឆ្លើយឆ្លង​ ធ្វើ​ឱ្យ​មនុស្សយើង​អាច​ជជែក​និយាយ​គ្នា​បាន​កាន់តែ​ងាយស្រួល​ឡើង​។ Application​ ស្វែងរក​គូ​មាន​ពេញ​ទឹក​ពេញ​ដី​ ធ្វើ​ឱ្យ​កំលោះក្រមុំ​អាច​ណាត់ជួប​គ្នា​កាន់តែ​ងាយ​ឡើង​ដែរ​ តែ​ភាព​ងាយ​នេះ​ ក៏​មក​ព្រម​ជាមួយនឹង​សម្ពន្ធភាព​ដែល​មិន​ស្ថិតស្ថេរ​យូរអង្វែង​ដែរ​ ព្រោះ​ម្នា​ក់ៗ​មិនបាន​ពិនិត្យ​មើល​អ្វី​ៗអំពី​គ្នា​យ៉ាង​ស៊ីជម្រៅ​ឡើយ​។ ការដែល​អ្នក​ចង់​សម្រេចចិត្ត​សេពគប់​ជាមួយ​នរណា​ម្នាក់​នោះ​ អំឡុង​ពេល​ដែលគេ​ហៅថា​ “មើលចិត្ត​មើល​ថ្លើម​គ្នា​” សំខាន់​ខ្លាំង​ណាស់​ ព្រោះ​អ្នក​នឹង​បានឃើញ​ពី​ភាពជា​មនុស្សម្នាក់​របស់​នាង​(ឬគេ​) បានដឹង​ពី​ប្រវត្តិ​ថា​ តើ​មនុស្ស​ដែល​អ្នក​កំពុង​មើលចិត្ត​មើល​ថ្លើម​នោះ​ មាន​បទ​ពិសោធ​ជីវិត​បែប​ណា​ ក្រុម​គ្រួសារ​ និង​បែបបទ​ជីវិត​របស់​គេ​អាច​ទៅជាមួយ​អ្នក​បាន​ឬទេ​?ខាងក្រោម​នេះ​ គឺ​រឿង​ដែល​អ្នក​ត្រូវ​ពិនិត្យមើល​ឱ្យ​ច្បាស់លាស់​ មុននឹង​សម្រេចចិត្ត​យល់ព្រម​ជាមួយ​នរណា​ម្នាក់​…។

1. តើ​គេ​ ឬនាង​(ម្នាក់​ហ្នឹង​)មាន​គូជីវិត​ហើយ​ឬនៅ​?
នេះ​គឺជា​រឿង​សំខាន់​ មុននឹង​សម្រេចចិត្ត​យល់ព្រម​ជាមួយ​នរណា​ម្នាក់​យ៉ាង​ពិតប្រាកដ​។ នេះ​គឺជា​រឿង​សំខាន់​មុនគេ​ ដែល​អ្នក​គួរ​សួរ​គេ​ ឬនាង​យ៉ាង​ត្រង់​ៗ ដើម្បី​ឱ្យ​បាន​ច្បាស់លាស់​ទាំងពីរ​នាក់​ ព្រោះ​សព្វថ្ងៃ​នេះ​ មនុស្ស​ដែល​មាន​គូ​ហើយ​ តែ​ចូលចិត្ត​ធ្វើខ្លួន​ដូច​នៅ​លីវ​ និង​ដើរ​តែ​ទំនាក់ទំនង​ជាមួយ​អ្នកឯទៀត​បែប​ឱ្យ​ក្ដី​សង្ឃឹម​ទៅ​គេ​នោះ​ មាន​ច្រើនណាស់​។ តែ​ប្រការ​សំខាន់​ វា​ស្ថិតនៅ​លើ​អ្នក​ខ្លួនឯង​ បើ​បាន​ទទួល​ចម្លើយ​យ៉ាង​ត្រង់​ទៅត្រង់​មក​ហើយ​ថា​ គេ​ ឬនាង​មាន​គូ​ហើយ​នោះ​ គឺ​រូប​អ្នក​ខ្លួនឯង​ហ្នឹងហើយ​ដែល​ជា​អ្នក​សម្រេចចិត្ត​ថា​ តើ​នឹង​បញ្ចប់​ ឬបន្ត​ទៅទៀត​?

2. តើ​គេ​ ឬនាង​ម្នាក់​ហ្នឹង​ នៅ​លីវ​យូរ​ប៉ុនណា​ហើយ​?
រឿង​សំខាន់​ទី2​ ដែល​អ្នក​គួរ​ត្រូវ​ដឹង​បន្ទាប់ពី​បានដឹង​ហើយ​ថា​ រូបគេ​ ឬនាង​ម្នាក់​នោះ​ពិតជា​នៅ​លីវ​មែន​នោះ​គឺ​ រយៈពេល​ដែលគេ​ ឬនាង​ម្នាក់​នោះ​គ្រង​ស្ថានភាព​នៅ​លីវ​នោះ​យូរ​ប៉ុនណា​ហើយ​? រឹតតែ​មនុស្ស​ដែល​ទើបតែ​លែងលះ​គ្នា​មិនទាន់​ដល់​ 2ឆ្នាំ​ផង​នោះ​ ចូរ​កុំអាល​សេពគប់​ ឬមាន​ទំនាក់ទំនង​អី​ជិតស្និទ្ធ​ពេក​ ព្រោះ​សម្ពន្ធភាព​រវាង​មនុស្ស​ 2នាក់​ដែល​មាន​មក​យូរហើយ​នោះ​ ធ្វើ​ឱ្យ​ចិត្ត​គេ​នៅ​មិនទាន់​ត្រៀម​ជាស្រេច​សម្រាប់​រូប​អ្នក​ប៉ុន្មាន​ទេ​។ឬអ្នកខ្លះ​ដែល​នៅ​លីវ​ និង​លែងលះ​ជាមួយ​អ្នកចាស់​មក​បាន​រយៈពេល​យូរ​ជាង2ឆ្នាំ​ហើយ​ក៏ដោយ​ ក៏​នៅតែ​គួរ​ឱ្យ​បារម្ភ​ដែរ​ ព្រោះ​ទាំងអស់​នោះ​អាច​មានន័យ​ពី​អារម្មណ៍​ខាងក្នុង​ចិត្ត​របស់​មនុស្សម្នាក់​នោះ​ដែល​នៅតែ​មិន​អាច​កាត់​ដាច់​ពី​អ្នកចាស់​បាន​ ហើយដោយ​សម្ពន្ធភាព​នោះ​ នឹង​ធ្វើ​ឱ្យ​ស្នេហា​ថ្មី​របស់​អ្នក​ មិន​គង់វង្ស​។

3. តើ​គេ​ ឬនាង​ម្នាក់​ហ្នឹង​មានការ​ងារ​ធ្វើ​ឬអត់​?
សំណួរ1នេះ​សម្រាប់​សង្គម​ជនបរទេស​ ជាពិសេស​នៅ​សហរដ្ឋអាមេរិក​ គេ​រាប់ថាជា​រឿង​ប្រក្រតី​ធម្មតា​សម្រាប់​អ្នក​ដែល​ត្រូវចិត្ត​គ្នា​ដំបូង​ ដែល​នឹង​សួរ​គ្នា​ថា​ តើ​អ្នកធ្វើការ​អីដែរ​? តែ​សំណួរ​ដែល​សំខាន់​បំផុត​នោះ​គឺ​ “តើ​អ្នកមាន​ការងារ​ធ្វើ​ ឬក៏​កំពុង​ទាត់ខ្យល់​?”។សំណួរ​នេះ​ រាប់​ថា​សំខាន់ណាស់​សម្រាប់​ការ​សម្រេចចិត្ត​របស់​អ្នក​ថា​ តើ​នឹង​សេពគប់​បន្ត​ឬយ៉ាងណា​? ព្រោះ​ការ​មានការ​ងារ​ធ្វើ​ មានន័យ​ពី​ការ​អាច​ចិញ្ចឹមជីវិត​បាន​ដោយខ្លួនឯង​ និង​គ្មាន​បញ្ហា​រឿង​ហិរញ្ញវត្ថុ​។ បើ​សេពគប់​គ្នា​ហើយ​ គូស្នេហ៍​របស់​អ្នក​គ្មាន​ការងារ​ធ្វើ​ សម្ពន្ធភាព​ស្នេហ៍​នឹង​មិន​សូវ​ជា​គង់វង្ស​ប៉ុន្មាន​ឡើយ​ ព្រោះ​គូស្នេហ៍​របស់​អ្នក​នឹង​ត្រូវ​នៅចាំ​តែ​ពឹងពាក់​លើ​រូប​អ្នក​ជាប់​រហូត​មិនខាន​។

4. តើ​គេ​ ឬនាង​(ម្នាក់​ហ្នឹង​)ចូលចុះ​ជាមួយ​ក្រុម​គ្រួសារ​បាន​ល្អ​ទេ​?
នេះ​ក៏​ជា​រឿង​សំខាន់​ដែល​អ្នក​ត្រូវ​ដឹង​ដូចគ្នា​ ព្រោះថា​ ក្រុម​គ្រួសារ​គឺ​ការ​សាង​សម្ពន្ធភាព​ដំបូង​របស់​ជីវិត​មនុស្ស​។ ទង្វើ​ ឬទស្សន​គតិ​ដែលគេ​ ឬនាង​មាន​ចំពោះ​ក្រុម​គ្រួសារ​នេះ​ សំខាន់ណាស់​ ហើយនឹង​បង្ហាញ​ឱ្យ​ដឹង​ថា​ គេ​ ឬនាង​នឹង​ប្រតិបត្តិ​ចំពោះ​រូប​អ្នក​យ៉ាងណា​?ខ្លាំង​ជាង​អ្វី​ទាំងអស់​…បើ​អ្នក​បាន​ជជែក​ជាមួយ​គេ​(ឬនាង​)ពី​រឿង​ក្រុម​គ្រួសារ​ នោះ​អ្នក​នឹង​បានដឹង​តែម្ដង​ថា​ តើ​គេ​(ឬនាង​)ម្នាក់​នោះ​នឹង​មាន​ចរិត​និស្ស័យ​បែប​ណា​? បើ​គេ​ ឬនាង​និយាយ​អំពី​ក្រុម​គ្រួសារ​ក្នុង​សម្ពន្ធភាព​ដែល​ល្អ​ និង​ក្រុម​គ្រួសារ​គឺជា​មនុស្ស​សំខាន់​ដែល​រុញច្រាន​ឱ្យ​អ្នក​ និង​គេ​(ឬនាង​)មាន​ថ្ងៃនេះ​ នោះ​បង្ហាញ​ឱ្យ​ដឹង​ថា​ នាង​ ឬគេ​ម្នាក់​នោះ​គឺជា​មនុស្ស​ដែល​មាន​មូលដ្ឋាន​អារម្មណ៍​ល្អ​។ តែបើ​គេ​(ឬនាង​)និយាយ​អំពី​ក្រុម​គ្រួសារ​ក្នុង​លក្ខណៈ​ដែល​ស្ថិតនៅ​ឆ្ងាយ​ពីគ្នា​ មិន​មាន​អារម្មណ៍​ពាក់ព័ន្ធ​ស៊ីជម្រៅ​ជាមួយ​ក្រុម​គ្រួសារ​…បើជា​បែបហ្នឹង​ ក៏​រាងដូចជា​ពិបាក​ក្នុង​ការ​ចូល​ទៅដល់​ចរិត​ពិត​របស់​គេ​(ឬនាង​)ម្នាក់​នោះ​បាន​ណាស់​។

5. តើ​គេ​ ឬនាង​ម្នាក់​ហ្នឹង​ មានកូន​ហើយ​ឬនៅ​?
សំណួរ​នេះ​ បើ​បាន​ចម្លើយ​ថា​ មាន​ហើយ​ នោះ​មានន័យថា​ នាង​ ឬគេ​ម្នាក់​ហ្នឹង​មិន​អាច​ឱ្យ​អ្នក​ក្លាយជា​មនុស្ស​សំខាន់​ទី1​ បានទេ​ ព្រោះ​កូន​របស់​គេ​ ឬនាង​ គឺជា​មនុស្ស​សំខាន់​ទី1​ ហើយ​បើជា​បែបហ្នឹង​ ការ​ភ្ជាប់​សម្ពន្ធភាព​រវាង​អ្នកជា​មួយ​នាង​ ឬគេ​ម្នាក់​ហ្នឹង​ អាច​នឹង​មាន​បញ្ហា​បាន​នា​ពេល​អនាគត​… តែបើ​អ្នក​សម្រេចចិត្ត​ហើយ​ថា​ នឹង​សេពគប់​ និង​ដឹងពី​រឿង​នេះ​ច្បាស់​ហើយ​ ក៏​ត្រូវតែ​ទទួលយក​នូវ​អ្វី​ដែល​នឹង​កើតឡើង​ឱ្យ​បាន​ផង​ដែរ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ វិថីតេជោសន្តិភាពឆ្នេរអង្កោល ជាសរសៃឈាមមួយដ៏សំខាន់ សម្រាប់ការតភ្ជាប់សហគមន៍ទេសចរណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវវិថីតេជោសន្តិភាពឆ្នេរអង្កោល នៅខេត្តកែប...

អត្ថបទស្រដៀងគ្នា