ទីបំផុតខ្សែបម្រើ ច្រឹង ពលរដ្ឋ បានផ្ទេរចូលក្លិបវិសាខាជាផ្លូវការហើយ បន្ទាប់ពីត្រូវបានក្លិបចាស់ក្រសួងការពារជាតិ(ទ័ព) ប្រកាសអំពីការចាកចេញកាលពីពេលថ្មីៗ។
អតីតកីឡាកររបស់ក្លិបក្រសួងការពារជាតិរូបនេះ នឹងពាក់លេខ24 នៅក្នុងក្រុមវិសាខា សម្រាប់ការប្រកួតលីកកំពូលកម្ពុជា រដូវកាល2020 និងពានរង្វាន់សម្តេច HUN SEN CUP 2020។
គួរឱ្យដឹងថា ច្រឹង ពលរដ្ឋ បានចាប់ផ្ដើមអាជីពបាល់ទាត់ តាំងពីឆ្នាំ2008 ប៉ុន្ដែខ្សែបម្រើរូបនេះ បានសាងកេរ្ដិ៍ឈ្មោះក្នុងអាជីពលើវាលស្មៅនេះខ្លាំង គឺក្នុងឆ្នាំ2016 និងឆ្នាំ2017 បន្ទាប់ពីបានបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្លិបរបស់នៅពេលនោះ និងក្នុងក្រុមជម្រើសជាតិ។
តែគួរឱ្យស្ដាយ ឆ្នាំ2018 គេបានរងរបួសដាច់សរសៃជង្គង់ជើងស្ដាំ ដែលធ្វើឱ្យគេខកខានបង្ហាញខ្លួនលើទីលានជាង 1រដូវកាល ពោលគឺទើបអាចចូលលេងបានវិញ នៅចុងរដូវកាលឆ្នាំ2019 មុននឹងផ្ទេរមកក្លិបវិសាខានេះ៕