ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបង្កើតនូវពានរង្វាន់ Smart RSN Cup 2020 ដើម្បីរឹតចំណងមិត្តភាព (ជាមួយក្លិបអង្គរថាយហ្គឺរ ) និងក្លិបលីកកំពូលម៉ាឡេស៊ី (ជាមួយ Kedah FA ) និងក៏ដូចជាដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីនៃលីកកំពូលកម្ពុជាដែរ។
ក្រុមចូលរួមចំនួន3 មានដូចជា៖ ភ្នំពេញក្រោន(ម្ចាស់ផ្ទះ) និងក្លិបអង្គរថាយហ្គឺររបស់លីកកំពូលកម្ពុជា និងក្រុមដែលកំពុងមកកម្ពុជាក្នុងដំណើរប្រកួតអន្តរជាតិក្រៅប្រទេស(Pre Season) គឺក្លិប Kedah FA របស់លីកកំពូលប្រទេសម៉ាឡេស៊ី។
សម្រាប់ពានរង្វាន់នេះ នឹងមាន 3ប្រកួត និងធ្វើឡើងនៅកីឡដ្ឋាន Smart RSN ពីថ្ងៃទី10 ដល់ថ្ងៃទី14 ខែមករា ឆ្នាំ2020។ សំបុត្រចូលរួមទស្សនាមានតម្លៃ 2ពាន់រៀល ខណៈដែលចំណូលដែលបានពីការលក់សំបុត្រ ក្លិបបាល់ទាត់ភ្នំពេញក្រោននឹងធ្វើការបរិច្ចាគទៅកាន់ការងារមនុស្សធម៌៕