Skip to content

ជប៉ុន​ផ្ដល់​ប្រាក់​ជាង​ ​36ម៉ឺន​ដុល្លារ​អាមេរិក​ ​សម្រាប់​គម្រោង​ចំនួន3​ ​នៅ​កម្ពុជា​

​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​ ​363,224ដុល្លារ​ដល់​អង្គភាព​ចំនួន3​ ​ក្រោម​គម្រោងការ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង​ ​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​ ​សន្ដិ​សុខ​មនុស្សជាតិ​។​

​ ​នៅក្នុង​ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ ​នៅ​ថ្ងៃទី8​ ​ខែមករា​ ​ឆ្នាំ2020​ ​លោក​ ​មិ​កាមិ​ ​ម៉ា​សា​ហ៊ី​រ៉ូ​ ​ឯកអគ្គ​រាជទូត​ជប៉ុន​ ​ប្រចាំ​កម្ពុជា​ ​បាន​មានប្រសាសន៍​ថា​៖​«​រដ្ឋាភិបាល​ជប៉ុន​ ​បាន​និង​កំពុង​អនុវត្ត​កម្មវិធី​ ​KUSANONK​ ​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ1991​ ​ដើម្បី​ជួយ​ដល់​អាជ្ញាធរ​មូលដ្ឋាន​ ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​ក្នុង​ការអនុវត្ត​គម្រោង​របស់​ពួកគេ​»​។​

​ ​លោក​បាន​បញ្ជាក់​ថា​៖​«​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​បាន​ផ្ដល់​ជំនួយ​លើស​ពី​ ​600គម្រោង​នៅ​ ​ទូទាំង​ប្រទេស​កម្ពុជា​នោះ​ ​តាមរយៈ​ជំនួយ​ ​KUSANONK​។​ ​យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​គម្រោង​ទាំងនេះ​ ​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​គុណភាព​នៃ​ជីវភាព​នៅ​កម្រិត​មូលដ្ឋាន​»​។​

​ ​លោក​ឯកអគ្គ​រាជទូត​ជប៉ុន​បាន​ថ្លែង​បញ្ជាក់​ដែរ​ថា​៖​«​ជាង​នេះ​ទៅទៀត​ ​សង្កេតឃើញ​ថា​ ​កម្ពុជា​កំពុង​មានការ​អភិវឌ្ឍ​ ​យ៉ាង​ឆាប់រហ័ស​ ​។​ ​ទោះបី​យ៉ាងណាក៏ដោយ​ ​ជប៉ុន​ទទួលស្គាល់​ថា​ ​នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ ​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​»​។​

​ ​លោក​ម៉ា​សា​ហ៊ី​រ៉ូ​ ​បន្ត​ថា​៖​«​ ​ជប៉ុន​នឹង​បន្ដ​ចូលរួម​ចំណែក​ ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ប្រឈម​ ​ទាំងនោះ​តាមរយៈ​គម្រោង​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​ ​និង​ការ​អ​ភិ​វ​ឌ្ឍ​ផ្សេង​ៗ​»​។​

​ ​យោង​សេចក្តី​ប្រកាស​ព័ត៌មាន​ ​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ ​នៅ​ថ្ងៃ​ផ្សេងគ្នា​ ​បានឱ្យ​ដឹង​ថា​គម្រោង​ចំនួន3​ ​នោះ​រួមមាន​៖​ ​
​ទី1​-​គម្រោង​កែ​លម្អ​ផ្លូវថ្នល់​ ​ក្នុង​សង្កាត់​អូរតាវ៉ៅ​ ​ក្រុងប៉ៃលិន​ ​ខេត្ត​ប៉ៃលិន​ ​ថវិកា​ចំនួន​ ​181​,​ ​560ដុល្លារ​អាមេរិក​។​
​ទី2​-​គម្រោង​សាងសង់​អគារ​សម្រាក​ពេទ្យ​ ​នៅ​មណ្ឌលសុខភាព​ទឹកឃ្លាំង​ ​ក្នុង​ខេត្ត​កណ្ដាល​ ​ថវិកា​ចំនួន​ ​90,850ដុល្លារ​អាមេរិក​។​

​ទី3​-​គម្រោង​សាងសង់​ស្ថានីយ​ផលិត​ទឹក​ស្អាត​ខ្នាត​តូច​ ​នៅក្នុង​ឃុំ​ចំនួន7​ ​ក្នុង​ខេត្ត2​ ​នា​ទិស​ពាយព្យ​ ​ថវិកា​ចំនួន​ ​90,814ដុល្លារ​អាមេរិក​។​

​ ​កាលពី​ឆ្នាំ2019​ ​ជប៉ុន​បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ចំនួន​ ​4លើក​ ​គឺ​លើក​ទី1​ ​នៅ​ថ្ងៃទី20​ ​ខែកុម្ភៈ​ ​ចំនួន​ ​43,36លាន​ដុល្លារ​។​ ​លើក​ទី2​ ​នៅ​ថ្ងៃទី31​ ​ខែឧសភា​ ​ចំនួន​ ​4,8លាន​ដុល្លារ​។​ ​លើក​ទី3​ ​នៅ​ថ្ងៃ17​ ​ខែ​ក​ក្ត​ដា​ ​ចំនួន​ ​4,6លាន​ដុល្លារ​ ​និង​នៅ​ថ្ងៃទី3​ ​ខែតុលា​ឆ្នាំ2019​ ​មាន​ចំនួន​ ​25,752,306ដុល្លារ​៕​ ​


Leave a Reply

Your email address will not be published. Required fields are marked *