Skip to content

ផលិតកម្ម​ ​Bee​ ​Production​ ​ត្រៀម​បញ្ចេញ​តារាចម្រៀង​របស់​ខ្លួន​វាយ​ឡុក​ទីផ្សារ​ប្រគំតន្ត្រី​

​នៅ​ឆ្នាំ​ ​២០២០នេះ​ ​ផលិតកម្ម​ ​Bee​ ​Production​ ​បាន​បញ្ចេញ​បទ​ចម្រៀង​ថ្មី​ៗ​នេះ​មាន​មនោសញ្ចេតនា​ ​ញាក់​កន្ទ្រាក់​អារម្មណ៍​ជាច្រើន​បទ​នៅ​លើ​ទីផ្សារ​ ​និង​តាម​បណ្ដា​បណ្ដាញ​សង្គម​អន​ឡា​ញន៍​ ​ដែល​សម្រិត​ស្រាំង​តារាចម្រៀង​ប្រុសស្រី​មាន​រូប​សម្រស់​សស្រ់​សង្ហា​សស្រស់​សោភា​។​ ​ក្នុង​នោះ​ដែរ​ផលិតកម្ម​ ​Bee​ ​Production​ ​ក៏បាន​បញ្ចេញ​កម្លាំង​របស់​ខ្លួន​ក្នុង​ការរៀបចំ​ការ​ប្រគំតន្ត្រី​ធំ​មួយ​នៅ​ខាងលិច​ផ្សារ​ព្រៃ​ទា​ ​ជិតខាង​លិច​វិហារ​ចិន​ ​ដែល​នឹង​ធ្វើឡើង​រហូតដល់5ថ្ងៃ​ចាប់ពី​ថ្ងៃទី៩​ ​ដល់១៣​ ​មករា​ ​ផង​ដែរ​។​ ​

​លោក​ ​ហាស​ ​សំអាត​ ​ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ម្ចាស់​បទ​«​សុំទោស​កំពុង​ចាម​»​ ​បាន​អះអាង​ថា​ ​ដោយសារតែ​លោក​មានបទពិសោធន៍​ក្នុង​ការរៀបចំ​កម្មវិធី​ប្រគំតន្ត្រី​ជាយូរមកហើយ​ ​ទើប​ក្រោយពេល​លោក​មាន​តួនាទី​ក្នុង​ផលិតកម្ម​ ​Bee​ ​Production​ ​លោក​ក៏​នៅតែ​ទទួលជោគជ័យ​ក្នុង​ការរៀបចំ​ប្រគំតន្ត្រី​ ​ដែល​គឺជា​យុទ្ធសាស្ត្រ​ ​ដែល​មិន​ខុសពី​ជួយ​ឱ្យ​តារា​ចម្រៀង​ថ្មី​ៗ​របស់​ផលិតកម្ម​លោក​ទាំងអស់​ ​កាន់តែ​មាន​សកម្មភាព​។​ ​

​ជាក់ស្ដែង​សម្រាប់​ការ​បញ្ចេញ​សិល្បករ​ឱ្យ​ចេញ​ច្រៀង​ក្នុង​ការ​ប្រគំតន្ត្រី​នៅ​ផ្សារ​ព្រៃ​ទា​ ​ដែល​ធ្វើ​ដល់ទៅ៥ថ្ងៃជា​ទ្រង់ទ្រាយ​ធំ​នោះ​ ​មិនមែន​ជា​លើក​ទី១នោះ​ទេ​ ​ដ្បិត​ពេល​កន្លងមក​ ​លោក​បាន​បញ្ចេញ​តារាចម្រៀង​របស់​ខ្លួន​ ​នៅក្នុង​សកម្មភាព​ប្រគំតន្ត្រី​តូច​ធំ​របស់​ខ្លួន​រាប់​ភ្លេច​មក​ហើយ​ ​បន្ថែម​ពីលើ​សកម្មភាព​ឡើង​ឆាក​ទូរទស្សន៍​របស់​កូនក្រុម​ ​ដោយ​គ្រាន់តែ​សកម្មភាព​ប្រគំតន្ត្រី​លើក​នេះ​ ​ធំជាង​សព្វដង​ ​និង​ជា​កម្មវិធី​ដែល​ស្ថិតនៅ​ទីប្រជុំជន​ជាយក្រុង​ ​ដែល​ពិតជា​មាន​មនុស្ស​ទស្សនា​កុះករ​។​ ​ក្រុម​តារាចម្រៀង​របស់​លោក​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ ​ក្នុង​ការ​បង្អួត​បទ​ចម្រៀង​ល្អ​ៗ​ ​និង​ថ្មី​ៗ​ ​ក្នុង​ការ​ប្រគំតន្ត្រី​នៅ​ផ្សារ​ព្រៃ​ទា​នោះ​៕​

Leave a Reply

Your email address will not be published. Required fields are marked *