ប្រើប្រាស់​ផលិតផល​បុរាណ​ខ្មែរ​ ជា​ការចូលរួម​ចំណែក​យ៉ាង​ធំ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​បរិស្ថាន​ពិភពលោក​

បញ្ហា​កាកសំណល់​ប្លាស្ទិក​ បាន​ក្លាយជា​បញ្ហា​សកល​ដ៏​ធំ​មួយ​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ ខណៈ​សំរាម​ និង​កាកសំណល់​ប្លាស្ទិក​បាន​កើនឡើង​កាន់តែ​ច្រើន​ និង​ផ្តល់​ផល​ប៉ះពាល់​កាន់តែ​ធំ​ដល់​ជីវិត​មនុស្ស​ រួម​ទាំង​ជីវចម្រុះ​ជាពិសេស​សត្វនៅ​បាតសមុទ្រ​។ ការ​កើនឡើង​នៃ​កម្តៅ​ផែនដី​ រួម​ទាំង​ការ​បំពុល​បរិយាកាស​ សុទ្ធតែ​ជា​បញ្ហា​សកល​ដែល​ពិភពលោក​កំពុង​យកចិត្ត​ទុកដាក់​ និង​អប់រំ​ប្រជាជន​ឱ្យ​យកចិត្ត​ទុកដាក់​លើ​ការកាត់បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក​ ខណៈ​ពេល​ដែល​ប្រទេស​ជាច្រើន​នៅ​តំបន់​អាស៊ី​បាន​ចាប់​ឃាត់​បទល្មើស​ដឹក​កាកសំណល់​ប្លាស្ទិក​បាន​ជាច្រើន​លាន​តោន​ក្នុង​ 1ឆ្នាំ​ៗ។

នៅ​កម្ពុជា​ ដោយសារតែ​ឥទ្ធ​ពល​នៃ​បញ្ហា​បរិស្ថាន​ បាន​ធ្វើ​ឱ្យ​យើង​ទទួលរង​នូវ​ឥទ្ធិពល​អាកាសធាតុ​ក្តៅ​ខ្លាំង​ រួម​ទាំង​បញ្ហា​ជាច្រើន​ទៀត​ដែល​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ រួម​ទាំង​ការរស់នៅ​របស់​ប្រជាជន​ទូទាំង​ប្រទេស​ដែល​ប្រកបរបរ​កសិកម្ម​។ ហេតុនេះ​ហើយ​ទើ​បថ្មីៗ​នេះ​ក្រសួងបរិស្ថាន​បាន​រៀបចំ​ឱ្យ​មាន​យុទ្ធនាការ​ក្នុង​ការគ្រប់គ្រង​សំណល់​ប្លាស្ទិក​ និង​លើកទឹកចិត្ត​ឱ្យ​មានការ​រឹត​បន្តឹង​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ ដោយ​ការ​គិត​ប្រាក់​បន្ថែម​ដល់​អតិថិជន​ដែល​ប្រើប្រាស់​ថង់​នៅ​ផ្សារ​ទំនើប​ជាដើម​។ ទន្ទឹម​នឹង​នេះ​ មាន​អ្នក​វិទ្យាសាស្រ្ត​ជាច្រើន​ ដែល​ក្នុង​នោះ​រួម​ទាំង​កូនខ្មែរ​មួយចំនួន​ផង​ដែរ​នោះ​ បាន​រុករក​វិធី​សាស្រ្ត​ថ្មី​ៗដើម្បី​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ការប្រើ​ប្រាស់​ប្លាស្ទិក​ដោយ​ការផលិត​ថង់​ចេញពី​ធម្មជាតិ​ រួម​ទាំង​ការប្រើ​ប្រាស់​បំពង់បឺត​ចេញពី​ដើម​ថ្នក់ទឹក​ និង​កែវ​ផលិត​ពី​បំពង់​ឫស្សី​ជាដើម​។

ឯកឧត្តម​ នេត​ ភក្ត្រា​ រដ្ឋលេខាធិការ​ និង​ជា​អ្នក​នាំពាក្យ​នៃ​ក្រសួងបរិស្ថាន​ ថ្មី​ៗនេះ​បាន​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​កាត់បន្ថយ​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ដើម្បី​កាត់បន្ថយ​សំរាម​ និង​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។ ឯកឧត្តម​បញ្ចាក់​ថា​ ថង់​ប្លាស្ទិក​ត្រូវ​បាន​គេ​ចាត់ទុកជា​សារធាតុ​ដែល​បំពុល​ខ្លាំង​ដល់​បរិស្ថាន​ ព្រោះ​វា​ត្រូវការ​ពល​វេលា​ច្រើន​រយ​ឆ្នាំ​ដើម្បី​កម្ទេច​ ឬរលាយ​នៅក្នុង​ដី​។ វា​បាន​ផ្តល់​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សង្គម​ សុខភាព​ និង​បរិស្ថាន​ ដូចជា​ធ្វើ​ឱ្យ​ស្ទះ​ប្រព័ន្ធ​បង្ហូរទឹក​នៅក្នុង​ទីក្រុង​ដែល​បណ្ដាល​ឱ្យ​មាន​ជំនន់​ទឹកភ្លៀង​ បាត់បង់​សោភណភាព​ទីក្រុង​ និង​នាំ​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​ប្រព័ន្ធ​អេកូឡូស៊ី​ រួម​-ទាំង​ជីវចម្រុះ​ជាច្រើន​ទៀត​នៅក្នុង​ទន្លេ​ទៀតផង​។

ឯកឧត្តម​ នេត​ ភក្ត្រា​ បាន​មានប្រសាសន៍​ថា​៖ «សំណល់​ប្លាស្ទិក​ជា​ជម្រក​នៃ​ភ្នាក់ងារ​ចម្លងជំងឺ​ និង​ផ្ទុក​សារធាតុគីមី​ពុល​ ដែល​វា​អាច​ជ្រាបចូល​ទៅ​ក្នុង​ដី​ នាំ​ឱ្យ​ខូចគុណភាព​ដី​ និង​ទឹក​ថែមទៀត​ផង​។ ក្រៅ​ពីនេះ​ នៅពេល​យើង​ប្រើប្រាស់​វា​ជាមួយ​វត្ថុ​ក្តៅ​ៗ សារធាតុគីមី​របស់​វា​ក៏​បណ្តាល​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​មនុស្ស​ខ្លាំង​ផង​ដែរ​»។

បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​មាន​បរិមាណ​សំរាម​ប្រមាណ​ជាង1ម៉ឺន​តោន​ក្នុង1ថ្ងៃ​ៗសម្រាប់​ទីប្រជុំជន​ ដោយ​ជាមធ្យម​ប្រជាជន​នៅក្នុង​ទី​ក្រុង​ធំៗ​បាន​បង្កើត​សំរាម​ប្រមាណ​ជា​ 1គីឡូក្រាម​ក្នុង​ 1ថ្ងៃ​ ខណៈ​ប្រជាជន​នៅ​តាម​តំបន់ជនបទ​ត្រូវ​បាន​គេ​រក​ឃើញថា​ បាន​បង្កើត​សំរាម​ប្រមាណ​ជា​ 0.5​ ឬកន្លះ​គីឡូក្រាម​ក្នុង​ 1ថ្ងៃ​។ ជា​រួម​ ប្រសិនបើ​មើល​ពី​បរិមាណ​សំរាម​នៅ​កម្ពុជា​ដែល​មាន​ចំនួន​រហូត​ដល់ទៅ​ជិត​ 4លាន​តោន​ក្នុង​ 1ឆ្នាំ​ៗនោះ​ ក្នុងចំណោម​សំរាម​ជិត​ 4លាន​តោន​នេះ​មាន​សំណល់​ប្លាស្ទិក​ប្រមាណ​ 800,000តោន​ ឬប្រហែលជា​ 20​% នៃ​ចំនួន​សំរាម​សរុប​។ ចំពោះ​បញ្ហា​ការកែច្នៃ​ និង​ការ​ដឹកជញ្ជូន​ទៅ​ទីលាន​ចាក់សំរាម​នា​ពេល​បច្ចុប្បន្ន​នេះ​ ក្រសួងបរិស្ថាន​បាន​បញ្ជាក់​ថា​ មាន​សំណល់​ 56.9​% ត្រូវ​បាន​យក​ទៅ​ទីលាន​ចាក់សំរាម​ ខណៈ​សំរាម​ត្រឹមតែ​ 20​%ប៉ុណ្ណោះ​ដែល​ត្រូវ​បាន​ប្រមូល​ទិញ​សម្រាប់​កែច្នៃ​ឡើងវិញ​ និង​ 30​%ផ្សេងទៀត​ត្រូវ​បាន​គេ​ដុត​ចោល​ ឬបោះចោល​មិន​ត្រឹមត្រូវ​។ បញ្ហា​ទាំងអស់​នេះ​ត្រូវការ​ការចូលរួម​ដោះស្រាយ​ពី​អាជ្ញាធរ​ និង​ពី​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ដើម្បី​ដោះស្រាយ​ដោយ​ការកាត់បន្ថយ​សំណល់​ប្លាស្ទិក​។

នៅក្នុង​យន្តការ​នៃ​ការ​ដោះស្រាយ​នានា​ ក្រៅពី​ការ​ទុកដាក់​សំរាម​ និង​ការកាត់បន្ថយ​ការប្រើ​ប្រាស់​ថង់​ប្លាស្ទិក​ ការ​ងាក​មក​គាំទ្រ​ផលិតផល​ខ្មែរ​ដែល​បង្កើត​ឡើង​តាម​បែប​របៀប​ប្រពៃណី​ អាច​ជា​ជម្រើស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​មួយ​ ដែល​ផ្តល់​ផល​ចំណេញ​ជាច្រើន​សម្រាប់​កម្ពុជា​។ មុន​មាន​ថង់​ប្លាស្ទិក​សម្បូរហូរហៀរ​នៅក្នុង​ប្រទេស​ ប្រជាជន​ខ្មែរ​តែង​និយម​ប្រើប្រាស់​ធម្មជាតិ​ដើម្បី​វេច​ខ្ចប់​ ខណៈ​ដែល​ដី​នៅ​ទូទាំង​ប្រទេស​ នៅ​មាន​សល់​ច្រើន​សម្រាប់​ដាំដុះ​ដំណាំ​ទាំងអស់​នោះ​។ ស្លឹកចេក​ ស្លឹក​ឈូក​ ស្លឹកត្នោត​ និង​ស្លឹក​រុក្ខជាតិ​ជា​ច្រើ​នប្រភ​េ​ទទៀត​ដែល​សុទ្ធតែ​ជា​ធនធាន​កកើត​ឡើងវិញ​ និង​អាច​ក្លាយជា​ឧបករណ៍​វេច​ខ្ចប់​ដ៏​ល្អ​បំផុត​សម្រាប់​ប្រជាជន​។ ក្រៅពី​នេះ​យើង​ឃើញថា​ បើ​ទោះបីជា​មិន​មាន​ថង់​ប្លាស្ទិក​ក៏ដោយ​ ក៏​ការ​វេច​ខ្ចប់​ និង​ឧបករណ៍​ប្រើប្រាស់​បែប​ប្រពៃណី​របស់​យើង​មាន​ភាព​សម្បូរ​បែប​តាំងពី​បុរាណ​មក​ម្ល៉េះ​។ មុន​មាន​វត្តមាន​កញ្ច្រែង​ប្លាស្ទិក​ ខ្មែរយើង​បាន​បង្កើត​កញ្ច្រែង​ ឫស្សី​ កន្ត្រក​ផ្តៅ​ ថង់​ក្រណាត់​ រួម​ទាំង​ឧបករណ៍​ជាច្រើន​ទៀត​ដែល​អាច​ដាក់​សម្ភារ​បាន​យ៉ាង​គត់មត់​ និង​មាំទាំ​ និង​ថែមទាំង​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ទៀតផង​។ តែ​ដោយសារតែ​បច្ចុប្បន្ន​នេះ​ ប្លាស្ទិក​មានតម្លៃ​ថោក​ ហើយ​ងាយ​រក​នៅក្នុង​ទីផ្សារ​ផង​នោះ​ ផលិតផល​ខ្មែរ​ទាំងអស់​នោះ​ ស្ទើរតែ​ត្រូវ​បាន​គេ​បំភ្លេច​ចោល​ ដែល​ធ្វើ​ឱ្យ​អ្នក​កែច្នៃ​នានា​នៅ​តាម​សហគមន៍​ផលិត​ទាំងឡាយ​ លក់​មិន​ដាច់​ ក៏​សម្រេច​ចិត្ត​បោះបង់​របរ​ច្នៃ​សម្ភារ​ប្រើប្រាស់​ពី​ធម្មជាតិ​នេះ​ទៅ​ធ្វើការ​ចំណាកស្រុក​ ឬប្រកបរបរ​ផ្សេង​វិញ​។ កត្តា​នេះ​បាន​ធ្វើ​ឱ្យ​យើង​បាត់បង់​របស់​រប​រល្អៗ​ដែល​ពិភពលោក​កំពុង​ត្រូវការ​ ហើយ​ងាក​មក​បំផ្លាញ​ខ្លួនឯង​។

ផ្ទុយ​មកវិញ​ ប្រសិនបើ​ប្រជាជន​ខ្មែរ​ជាច្រើន​ចាប់ផ្តើម​ផ្តល់​តម្លៃ​ចំពោះ​ផលិតផល​ក្នុង​ស្រុក​ ឬងាក​មក​ប្រើប្រាស់​ផលិតផល​កែច្នៃ​ពី​ធម្មជាតិ​ដែល​ជា​កេរដំណែល​ដូនតា​ខ្មែរ​បាន​បន្សល់ទុក​ឱ្យ​នោះ​វិញ​ យើង​នឹងអាច​ចូលរួម​ចំណែក​យ៉ាងច្រើន​ក្នុង​ការ​ដោះស្រាយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន​។ ចង់​មិន​ចង់​ ប្រសិនបើ​មានការ​គាំទ្រ​ច្រើន​ ផលិតផល​ទាំងអស់​នោះ​អាច​នឹង​ត្រូវ​រៀបចំឡើង​ឱ្យ​មាន​ស្តង់​ដា​ខ្ពស់​សម្រាប់​ចែកចាយ​នៅក្នុង​ទីផ្សារ​ ឬអាច​នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក​ទៀតផង​ ព្រោះ​បច្ចុប្បន្ន​នេះ​ប្រជាជន​នៅ​លោកខាងលិច​ ឬមនុស្សម្នា​ជាច្រើន​បាន​ចាប់ផ្តើម​ត្រូវការ​របស់​ប្រើប្រាស់​ដែល​ផលិត​ចេញពី​ធម្មជាតិ​នេះ​កាន់តែ​ច្រើនឡើង​។ ហេតុនេះ​យើង​គួរ​ពិចារណា​ប្រើប្រាស់​សម្ភារ​ឧបករណ៍​បែប​បុរាណ​ឡើងវិញ​ ដើម្បី​ជា​ការចូលរួម​ចំណែក​អភិវឌ្ឍ​ជីវភាព​គ្រួសារ​ប្រជាជន​នៅ​តាម​សហគមន៍​ផង​ ចូលរួម​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ផង​ និង​ដើម្បី​ចូល​រួម​ដោះស្រាយ​បញ្ហា​បរិស្ថាន​ផង​ដែរ​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងផ្នែកឯកជន ត្រៀមនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

អត្ថបទស្រដៀងគ្នា