ចង់​មាន​ទីក្រុង​ឆ្លាតវៃ​ លុះត្រាតែ​មាន​មនុស្ស​ខ្លាំង​ទៅ​គ្រប់គ្រង​

ទីក្រុង​ឆ្លាតវៃ​ (Smart​ City​) ជាផ្នែក​ដ៏​សំខាន់​មួយ​ដែល​តំបន់​នានា​លើ​ពិភពលោក​កំពុង​ចាប់​អារម្មណ៍​ និង​ចង់​បង្កើត​ឱ្យ​មាន​ ដោយ​ក្នុង​នោះ​រួម​ទាំង​កម្ពុជា​ផង​ ក៏​កំពុង​មានការ​ចាប់អារម្មណ៍​ដែរ​ តែ​ដើម្បី​កែប្រែ​ទីក្រុង​នី​មួយ​ៗឱ្យ​ក្លាយជា​ទីក្រុង​ឆ្លាតវៃ​បាន​នោះ​ លុះត្រាតែ​មាន​ធនធានមនុស្ស​ខ្លាំង​ទើប​អាច​ធ្វើ​បាន​ដោយ​ជោគជ័យ​។

ទីក្រុង​ឆ្លាតវៃ​ទាមទារ​ឱ្យ​មានការ​គ្រប់គ្រង​ប្រព័ន្ធ​នានា​ដោយ​ប្រើប្រាស់​បច្ចេក​វិទ្យា​ថ្មី​ៗ ដោយ​ក្នុង​នោះ​ប្រព័ន្ធ​រដ្ឋបាល​ក៏​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​រៀបចំ​ ហើយ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក៏​ត្រូវ​ប្រើប្រាស់​បច្ចេកវិទ្យា​ស្វ័យប្រវត្តិ​ផង​ដែរ​ដើម្បី​គ្រប់គ្រង​។ កាល​ពី​ពេលមុន​ ដើម្បី​គ្រប់គ្រង​គម្រប​លូ​ អំពូលភ្លើង​ ឬឧបករណ៍​សាធារណៈ​នានា​ យើង​ត្រូវការ​មនុស្ស​ដើម្បី​ដើរ​ត្រួតពិនិត្យ​ និង​ស្រង់​ស្ថិតិ​សម្រាប់​ជួសជុល​ឡើងវិញ​ តែ​ក្រោយមក​ដោយសារតែ​មាន​បច្ចេកវិទ្យា​ IOT​ (Internet​ Of​ Thing​) ដែល​ត្រូវ​បាន​គេ​យក​មក​ប្រើប្រាស់​ក្នុង​ទីក្រុង​ឆ្លាតវៃ​ វា​បាន​ធ្វើ​ឱ្យ​ការ​គ្រប់គ្រង​ទីក្រុង​ចំណេញពេលវេលា​យ៉ាងច្រើន​។ រាល់​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​មាន​បញ្ហា​ វា​នឹង​បញ្ចូន​ទិន្ន​ន័យ​ភ្លាម​ៗមកកាន់​អ្នកគ្រប់គ្រង​ប្រព័ន្ធ​ទាំងអស់​នោះ​ ដោយ​មិន​ចាំបាច់​រង់ចាំ​មនុស្ស​ទៅ​មើល​នោះ​ទេ​ ដែល​ហេតុនេះ​ហើយ​ទើប​ធ្វើ​ឱ្យ​អ្នកគ្រប់គ្រង​ មាន​ភាព​ងាយស្រួល​ក្នុង​ការ​ចុះទៅ​ជួសជុល​បា​នភ្លាមៗ​។

តាមរយៈ​វត្តមាន​បច្ចេកវិទ្យា​ទំនើប​ទាំងអស់​នេះ​ ការគ្រប់គ្រង​ទីក្រុង​នឹង​មាន​ភាព​ងាយស្រួល​ មាន​តម្លាភាព​ និង​ប្រសិទ្ធភាព​ក្នុង​ការ​ឆ្លើយតប​ជាមួយ​បញ្ហា​នានា​ដែល​ជា​តម្រូវការ​របស់​ប្រជាជន​។ ស្ទើរតែ​គ្រប់យ៉ាង​សុទ្ធតែ​ដំណើរការ​ដោយ​បច្ចេកវិទ្យា​ទំនើប​ ដូចជា​ IOT​ និង​បញ្ញា​សិប្បនិម្មិត​ (AI​ ឬArtificial​ Intelligence​)ជាដើម​។ តែ​ទោះជា​យ៉ាងនេះ​ក្តី​ បច្ចេកវិទ្យា​ទាំងអស់​នេះ​សុទ្ធតែ​ជា​បច្ចេកវិទ្យា​ដែល​មាន​ភាព​ស្មុគស្មាញ​ក្នុង​ការគ្រប់គ្រង​ ដែល​វា​ក៏​ទាមទារ​ឱ្យ​មាន​មនុស្ស​ខ្លាំង​ និង​ឆ្លាតវៃ​ដើម្បី​គ្រប់គ្រង​ បញ្ជា​ និង​ប្រើប្រាស់​វា​ដែរ​។

ក្នុង​បាឋកថា​ស្តី​ពីទី​ក្រុង​ឆ្លាតវៃ​នេះ​ ឯកឧត្តម​បណ្ឌិតសភា​ចារ្យ​ ហង់​ជួន​ ណា​រ៉ុន​ រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​លើកឡើង​ថា​ មាន​ទីក្រុង​ឆ្លាតវៃ​ (Smart​ City​) ចាំបាច់​ត្រូវតែ​មានការ​អប់រំ​ឆ្លាតវៃ​ (Smart​ Education​) ព្រោះ​ប្រសិនបើ​គ្មាន​ធនធានមនុស្ស​ខ្លាំង​ផ្នែក​បច្ចេកវិទ្យា​ទៅ​គ្រប់គ្រង​ទេ​នោះ​ យើង​នឹង​មិន​អាច​ដើរ​ទាន់​ពិភពលោក​បាន​ឡើយ​ ហើយ​បច្ចេកវិទ្យា​ទាំងអស់​នោះ​ក៏​នឹង​មិន​អាចយ​កម​កអនុវត្ត​បាន​ល្អ​ដែរ​។ ហេតុនេះ​ហើយ​ ទើប​បច្ចុប្បន្ន​នេះ​យើង​ជំរុញ​ឱ្យ​មានការ​សិក្សា​តាម​បែប​សតវត្សរ៍​ទី21​ ដោយ​ការ​ផ្លាស់​ប្តូរ​ពី​ការ​រៀន​ និង​បង្រៀន​ពី​ការ​មើលសៀវភៅ​សុទ្ធសាធ​ មក​ប្រើប្រាស់​បច្ចេកវិទ្យា​ដើម្បី​ជំនួយ​។ បច្ចុប្បន្ន​នេះ​ ការសិក្សា​នៅ​ក្នុង​ថ្នាក់​ត្រូវ​បាន​ប្រែក្លាយ​ពី​ការ​រៀន​ដោយ​មើល​សៀវភៅ​ ហើយ​ថាតាម​ មក​ជា​រៀន​ដើម្បី​ពិភាក្សា​ ឬផ្នែក​ខ្លះ​បាន​ក្លាយជា​ថ្នាក់រៀន​ឆ្លាតវៃ​ (Smart​ Classroom​) ឬ (Flip​ Cassroom​) ជាដើម​។ មានន័យថា​ សិស្ស​មិន​ចាំបាច់​មើលសៀវភៅ​ច្រើន​នៅ​ម៉ោង​សិក្សា​នោះ​ទេ​ តែ​គាត់​ត្រូវ​មើល​មេរៀន​ពី​ផ្ទះ​ឱ្យ​ហើយ​ ឬស្រាវជ្រាវ​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​ពី​ខាងក្រៅ​ឱ្យ​ហើយ​ មកដល់​ថ្នាក់​ គាត់​គ្រាន់តែ​ពិភាក្សា​ ឬសួរ​ចំ​ណុច​ខ្លះ​ៗបន្ថែម​ដែល​គាត់​មិនទាន់​យល់​តែ​ប៉ុណ្ណោះ​។

ឯកឧត្តម​ ហង់​ជួន​ ណា​រ៉ុន​ បាន​មានប្រសាសន៍​ថា​៖ «បច្ចុប្បន្ន​នេះ​ បច្ចេកវិទ្យា​កាន់តែ​ទំនើប​ ឱកាស​សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​របស់​សិស្ស​-និស្សិត​ក៏​កាន់តែ​មាន​ច្រើន​។ ឯកសារ​នានា​មិន​ចាំបាច់​លំបាក​ដើររក​ច្រើន​នោះ​ទេ​ គឺ​គេដាក់​បញ្ចូល​ (Upload​) ទៅ​ក្នុង​ Internet​ ឬទៅ​ក្នុង​ប្រព័ន្ធ​តែម្តង​ដែល​ធ្វើ​ឱ្យ​សិស្ស​ងាយ​ស្វែងយល់​ និង​ទទួល​បាន​ព័ត៌មាន​កាន់តែ​ច្រើន​»។

ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​ បាន​បន្ថែម​ទៀត​ថា​ ឥឡូវនេះ​កុំ​រៀន​ដោយ​គ្រាន់តែ​អាន​សៀវភៅ​មួយ​មុខ​ តែ​យើង​អាច​ស្វែងយល់​ផង​ដែរ​ តាមរយៈ​ការ​ស្តាប់​ពី​ក្នុង​ YouTube​ ឬពី​ការស្រាវជ្រាវ​ពី​ប្រភព​ខាងក្រៅ​ជាដើម​។ ជាឧទាហរណ៍​ ប្រសិនបើ​យើង​ចង់​ដឹង​ពី​ការរៀបចំ​ទីក្រុង​ឆ្លាតវៃ​ (Smart​ City​) យើង​អាច​បើក​មើល​វីដេអូ​ដែលគេ​បង្ហាញ​លម្អិត​ពី​ធាតុផ្សំ​សំ​ខាន់​ៗនៃ​ទីក្រុង​ឆ្លាតវៃ​ ហើយ​ក្នុង​នោះ​ក៏​មាន​ផ្នែក​ជាច្រើន​ផ្សេងទៀត​ដែល​យើង​អាច​ស្វែងយល់​បាន​ទៀតផង​។ ហេតុនេះ​ក្រសួង​អប់រំ​បាន​បង្កើត​សាលា​ជំនាន់​ថ្មី​ ដើម្បី​ជំរុញ​ឱ្យ​សិស្ស​ទទួល​បានការ​សិក្សា​បែប​ថ្មី​ ក្នុង​គោលបំណង​ជំរុញ​ឱ្យ​ពួកគេ​មាន​សមត្ថភាព​ឆ្លើយតប​ជាមួយនឹង​តម្រូវការ​នៅ​សតវត្សរ៍​ទី21​។ ការ​អប់រំ​បែប​សតវត្សរ៍​ទី21​ គឺ​មិន​ត្រឹមតែ​បង្រៀន​ឱ្យ​ចេះ​បច្ចេកវិទ្យា​ប៉ុណ្ណោះទេ​ តែ​ក៏​ជា​ការ​បង្រៀន​ឱ្យ​ពួកគេ​ចេះ​ដោះស្រាយ​បញ្ហា​ ធ្វើការងារ​ជា​ក្រុម​ និង​បង្កើត​អ្វី​ដែល​ថ្មី​ផង​ដែរ​។ ជាក់​ស្តែង​ថ្មី​ៗនេះ​ ក្រសួង​អប់រំ​ យុវជន​ និងកីឡា​ បាន​សហការ​ជាមួយ​ក្រុមហ៊ុន​នានា​ ដូចជា​ក្រុមហ៊ុន​ ស្មា​ត ជាដើម​ ដើម្បី​បណ្តុះបណ្តាល​សិស្សរបស់​យើង​ឱ្យ​ចេះ​ដោះស្រាយ​បញ្ហា​ដោយ​ការ​បង្កើត​កម្មវិធី​ទូរស័ព្ទ​ (App​) ជាដើម​ ដើម្បី​ឱ្យ​ពួកគេ​មាន​សមត្ថភាព​ក្នុង​ការប្រើ​ប្រាស់​បច្ចេកវិទ្យា​បាន​ល្អ​នៅ​ថ្ងៃ​អនាគត​៕

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

ការវិនិយោគក្នុងវិស័យសំណង់ឆ្នាំ២០២៤ ធ្លាក់ចុះប្រមាណ ១៥.១៧ភាគរយ ធៀបទៅនឹងឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា នៅក្នុងឆ្នាំ២០២៤​នេះ គម្រោង​វិនិយោគ​ក្នុងវិស័យសំណង់​ទូទាំង​ប្រទេស​មានចំនួន ២...

អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាននិងកំពុងអនុវត្តការងារសំខាន់ៗចំនួន៥

ជាការឆ្លើយតបទៅនឹងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តអនុវត្តការងារតាមតួនាទី និងភារកិច្ច...

ខេត្តសៀមរាបនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន នាដើមខែធ្នូនេះ

ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា និងផ្នែកឯកជន ត្រៀមនឹងរៀបចំពិព័រណ៍ទេសចរណ៍ កម្ពុជា-ចិន ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៦-៨ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប។...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

អត្ថបទស្រដៀងគ្នា