គ្រូបង្វឹកក្លិប Heerenveen លោក Gertjan Verbeek និយាយថា៖ ”អ្នកដែលស្គាល់ពីបាល់ទាត់ហូឡង់ច្បាស់ បានឱ្យដឹងថា Van Hau គឺមិនល្អគ្រប់គ្រាន់ទេ តែគេទទួលបានប្រាក់ខែខ្ពស់”។
ចំពោះមូលហេតុនៃការនិយាយបែបនេះ លោកបាននិយាយថា ការដែលកីឡាករវៀតណាមរូបនេះមិនបានចូលលេងក្នុងការប្រកួតទាល់តែសោះជិតកន្លះរដូវកាលមកហើយនោះ គឺពិតជារឿងត្រឹមត្រូវ ព្រោះកីឡាកររូបនេះមិនស័ក្តិសមនឹងមកលេងនៅទីនេះទេ។ ការដែលកីឡាកររូបនេះទទួលបានកិច្ចសន្យាមកទីនេះ គឺដោយសារតែដើម្បីពង្រឹកការផ្សព្វផ្សាយក្លិបនិងម្ចាស់ឧបត្ថម្ភទៅកាន់ទីផ្សារវៀតណាមតែប៉ុណ្ណោះ។
កីឡាករវ័យក្មេងវៀតណាម Van Hau រូបនេះទទួលបានថ្លៃពលកម្ម 450,000 អ៊ឺរ៉ូ ក្នុង 1ខែ ដែលស្មើនឹង 5ម៉ឺនដុល្លារអាមេរិក៕