Skip to content

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​ក្នុង​លី​ក​កំពូល​ម៉ាឡេស៊ី​ ​ចំនួន3​ ​ដើម្បី​ត្រៀម​ ​AFC​ ​CUP​ ​

​ចាប់ពី​ថ្ងៃទី8​ ​ខែមករា​ ​ដល់​ថ្ងៃទី13​ ​ខែមករា​ ​ឆ្នាំ2020​ ​ក្រុមបាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​នឹង​ធ្វើដំណើរ​ទៅ​ធ្វើការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយនឹង​ក្លិប​ក្នុង​ក្របខ័ណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី​ចំនួន​ ​3ក្លិប​។​

​ក្លិប​ទាំង​ ​3នោះ​ ​រួមមាន​ក្លិប​ ​SELANGOR​ ​FA​,​ ​FELDA​ ​UNITED​,​ ​TERENGGANU​ ​FC​ ​គឺ​សុទ្ធតែ​ជា​ក្លិប​ដែល​លេង​នៅក្នុង​លី​ក​កំពូល​ម៉ាឡេស៊ី​ទាំងអស់​។​

​ចំពោះ​ការប្រកួត​ចំនួន​ ​3ប្រកួត​នេះ​ ​គឺ​គ្រាន់តែ​ជា​ការប្រកួត​មិត្តភាព​ ​បែប​ទេសចរណ៍​របស់​ក្លិប​ព្រះ​ខ័ន​រាជ​ស្វាយរៀង​តែប៉ុណ្ណោះ​ ​គឺ​មិនមែន​ជា​ការប្រកួត​ដណ្តើម​ពានរង្វាន់​អ្វីមួយ​ឡើយ​។​

​គួរ​រំឭក​ផង​ដែរ​ថា​ ​ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ ​កំពុងតែ​ត្រៀមខ្លួន​ចេញទៅ​បោះជំរំ​ហ្វឹកហាត់​នៅ​ប្រទេស​ម៉ាឡេស៊ី​ ​រយៈពេល​ ​1សប្ដាហ៍​ ​ដើម្បី​ជា​ការ​ត្រៀមខ្លួន​មុន​ការប្រកួត​ជម្រុះ​ពានរង្វាន់​ក្លិប​បាល់ទាត់​ប្រចាំ​ទ្វីបអាស៊ី​ ​លំដាប់​ទី2​ ​(​ ​AFC​ ​Cup​ ​2020​ ​)​៕​

Leave a Reply

Your email address will not be published. Required fields are marked *