យន្តហោះ J-15 ជាយន្តហោះចម្បាំងទី1 ដែលបានហោះចេញពីនាវាផ្ទុកយន្តហោះផលិតក្នុងស្រុករបស់ចិនឈ្មោះ «The Shandong»។ នេះបើតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ចិន CCTV7។
នាវាផ្ទុកយន្តហោះនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងជួរកងទ័ពកាលពីថ្ងៃទី17 ខែធ្នូ ឆ្នាំ2019 កន្លងទៅ បន្ទាប់ពីចាប់ផ្តើមកសាងក្នុងឆ្នាំ2013។ នាវានេះអាចផ្ទុកយន្តហោះបានដល់ទៅ 36គ្រឿង។ The Shandong ជានាវាផ្ទុកយន្តហោះទី2 របស់ចិន បន្ទាប់ពីនាវា Liaoning ប៉ុន្តែ Liaoning គ្រាន់តែជានាវាដែលផលិតនៅប្រទេសរុស្ស៊ី ហើយត្រូវបានប្រទេសចិនទិញយកមកជួសជុល និងកែច្នៃប្រើជាថ្មីតែប៉ុណ្ណោះ៕
សូមទស្សនាវីដេអូខាងក្រោម៖