Skip to content

បឹង​កេត​ ​ត្រូវ​បាន​ក្រុមក្នុង​ក្របខ័ណ្ឌ​លី​ក​ទី2​ ​ឥណ្ឌូ​នេ​ស៊ី​ ​អញ្ជើញ​ទៅ​ប្រកួត​ពាន​អន្តរជាតិ​មួយ​

​យោង​តាម​ប្រភព​ពី​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ក្លិប​លី​ក​កម្រិត2​ ​នៃ​ប្រទេស​មួយ​នេះ​ ​បាន​អញ្ជើញ​ក្លិប​នៅក្នុង​លី​ក​កំ​ពូល​ៗ​តាម​បណ្តា​ប្រទេស​នានា​ជាច្រើន​ក្នុង​តំបន់​អាស៊ាន​ ​រួមមាន​ ​ម៉ាឡេស៊ី​,​ ​កម្ពុជា​ ​និង​សិង្ហបុរី​ ​ដើម្បី​ចូលរួម​ប្រកួត​ក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ​ដែល​មានឈ្មោះ​ថា​ ​2020​ ​PIALA​ ​GUBERNUR​ ​SUMIT​។​

​ក្រុមក្នុង​ក្របខ័ណ្ឌ​លី​ក​កម្រិត2​ ​របស់​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​គឺ​ ​PSMS​ ​MEDAN​ ​នឹង​ត្រូវ​ប្រកួត​ក្នុង​ពាន​អន្តរជាតិ​ខាងលើ​ជាមួយ​ក្រុម​មក​ពី​លី​ក​កំពូល​ម៉ាឡេស៊ី​ ​(​FELDA​ ​UNITED​)​ ​ក្រុម​មក​ពី​លី​ក​កំពូល​កម្ពុជា​ ​(​បឹង​កេត​)​ ​និង​ក្រុម​មក​ពី​លី​ក​កំពូល​សិង្ហបុរី​ ​(​GEYLANG​ ​UNITED​)​សរុប​ទាំងអស់​ ​4ក្រុម​។​

​ការប្រកួត​ដណ្ដើម​ពាន​មួយ​នេះ​នឹង​ប្រើ​រូបមន្ត​ ​ចាញ់​ធ្លាក់​ ​ដោយក្រុម​ដែល​ចាញ់​ត្រូវ​ប្រកួត​ដណ្តើម​លេខ3​ ​ក្រុម​ដែល​ឈ្នះ​ត្រូវ​ប្រកួត​ដណ្តើម​ពាន​ ​ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​ពី​ថ្ងៃទី17​ ​ដល់19​ ​ខែមករា​ ​ឆ្នាំ2020​ ​ខាងមុខនេះ​ ​នៅ​ឯ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​៕​


Leave a Reply

Your email address will not be published. Required fields are marked *