ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ដែលត្រូវបានសហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស អញ្ជើញចូលរួមការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ ( Bangabandhu Cup 2020 ) នៅដើមឆ្នាំ2020 ខាងមុខនោះ ពេលនេះមានការសម្រេចជាផ្លូវការហើយ ដោយកម្ពុជានឹងមិនចូលរួមឡើយ។ នេះបើតាមការបង្ហើបឲ្យដឹងដោយលោក Felix G.Dalmas គ្រូបង្វឹកនៃក្រុមជម្រើសជាតិកម្ពុជា។
គួររំឭកដែរថា សហព័ន្ធកីឡាបាល់ទាត់បង់ក្លាដែស បានបង្កើតពាន Bangabandhu Cup ដែលជាពានរង្វាន់អន្តរជាតិក្រៅផ្លូវការមួយសម្រាប់រំឭកដល់ឯករាជ្យរបស់ប្រទេសមួយនេះ ដោយមានគម្រោងធ្វើការប្រកួតរួមជាមួយនឹងប្រទេសចំនួន5 ផ្សេងទៀត ដូចជា កៀស៊ីស្ថាន ម៉ុងហ្គោលី កម្ពុជា ឡាវ និងស្រីលង្កា ជាដើម៕