នេះបើតាមទិន្នន័យរបស់ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research បានបង្ហាញក្រាហ្វិកនៃការលក់ទូទាំងពិភពលោកនៅត្រីមាសទី3 ឆ្នាំ2019 (Q3) ដូចខាងក្រោម៖
iPhone XR តំណែងលេខ1 លក់បាន 26.9លានគ្រឿង វាមានតម្លៃ 749ដុល្លារ ប៉ុន្តែជា iPhone ថោកជាងគេក្នុងចំណោម iPhone ស៊េរីថ្មីចេញឆ្នាំ2018 កើន 3%។ ចំណែក iPhone 8 ដែលចេញឆ្នាំ2016 ឈរនៅតំណែងលេខ4 លក់បាន 10.3លានគ្រឿង។ ខណៈ iPhone XS Max ជាម៉ូដែល Flagship តែមួយគត់មានមុខក្នុងបញ្ជីស្មាតហ្វូនលក់ដាច់បានច្រើនជាងគេទាំង10 លើសកលលោកជាមួយចំនួនលក់ 9.9 លានគ្រឿង។
ក្រៅពីនោះ Galaxy A10 និង Galaxy A20 និង A50 ចេញឆ្នាំ2019 ក៏បានជាប់ក្នុបញ្ជី Top10 ដែរ ។ ចំណែកស្មាតហ្វូនផ្សេងទៀតគឺ Oppo A9, Oppo A51s, Oppo A5, Xiaomi Redmi A20, Redmi 7A និង Huawei P30 ៕