តួលេខអ្នកចុះឈ្មោះបញ្ជាទិញបានកើនដល់កម្រិតខ្ពស់មួយគួរឱ្យកត់សម្គាល់ ក្រោយរយៈពេល 2ថ្ងៃ បន្ទាប់ពីក្រុមហ៊ុន Oppo បានប្រកាសចេញលក់នូវស្មាតហ្វូន Reno3 និង Reno3 Pro កាលពីប៉ុន្មានថ្ងៃមុន។
Reno3 Pro ជាស្មាតហ្វូន 5G តម្លៃធូរថ្លៃរបស់ Oppo ដំបូងបង្អស់ទទួលបានការបញ្ជាទិញទុកជាមុនចំនួន 1.5 លាននាក់រួចហើយ ដោយក្នុងនោះ 580,000នាក់ធ្វើប្រតិបត្តិការបញ្ជាទិញលើគេហទំព័រ JD.com។
Reno3 ជាស្មាតហ្វូនប្រើប្រាស់បន្ទះឈីប MediaTek Dimensity 1000L SoC តម្លៃចាប់ពី 485ដុល្លារឡើងទៅ ស្របពេលដែលប្រភេទ Reno3 Pro ប្រើឈីប Snapdragon 765G SoC តម្លៃចាប់ពី 570 ដុល្លារ៕