កីឡាករបាល់ទាត់ក្នុងឈុតU23 របស់វៀតណាមមួយរូបឈ្មោះ Nguyễn Quang Hải ត្រូវបានក្លិបលីកកំពូលជប៉ុន Hokkaido Consadole Sapporo ទាក់ទងដើម្បីយកទៅដាក់បញ្ចូលក្នុងក្លិបរបស់ខ្លួនសម្រាប់រដូវកាល 2020ខាងមុខនេះ។
ទោះបីជាទទួលបានឱកាសល្អបែបនេះក្តី តែកីឡាករវ័យ 22ឆ្នាំរូបនេះ បែរជាមិនទាន់ចង់ចាកចេញពីក្លិប Hà Nội F.C ដែលកំពុងតែលេងសព្វថ្ងៃនេះឡើយ ដោយគេបាននិយាយថា ក្លិបដែលគេលេងសព្វថ្ងៃនេះ គឺខ្លាំងគ្រប់គ្រាន់ដើម្បីបណ្តុះបណ្តាលរូបគេហើយ។
គួរបញ្ជាក់ដែរថា កីឡាករជម្រើសជាតិវៀតណាមរូបនេះ ធ្លាប់ជួយឱ្យវៀតណាមបានជើងឯករង ពានប្រចាំទ្វីបអាស៊ី និង ទើបតែជួយឱ្យវៀតណាមលើកពានស៊ីហ្គេមកាលពេលជាង 1ខែមុននេះឯង។