ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានបង្ហាញពីមហិច្ឆតារបស់លោកនៅក្នុងព្រឹត្តិការណ៍ SEA Games 2លើកទៀត ពោលគឺស៊ីហ្គេមនៅប្រទេសវៀតណាម និងស៊ីហ្គេមនៅកម្ពុជា។
ស៊ីហ្គេមលើកទី31 ឆ្នាំ2021 នៅប្រទេសវៀតណាម និងស៊ីហ្គេមលើកទី32 ឆ្នាំ2023 នៅកម្ពុជា ឯកឧត្តមបានបញ្ជាក់ថា ចង់ឱ្យក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ទទួលបានមេដាយទាំង 2លើក។
ក្នុងនោះលោកបានដាក់ផែនការយ៉ាងច្បាស់លាស់ថា ស៊ីហ្គេមលើកទី31 ឆ្នាំ2021 នៅវៀតណាម ឯកឧត្តមចង់ឃើញកម្ពុជាទទួលបានមេដាយសំរិទ្ធ និងស៊ីហ្គេមលើកទី32 ឆ្នាំ2023 នៅកម្ពុជា ឯកឧត្តមចង់ឱ្យក្រុមបាល់ទាត់កម្ពុជាទទួលបានមេដាយមាសលើវិញ្ញសាបាល់ទាត់៕