កាលពីម្សិលមិញនេះ លោក Keisuke Honda អ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជា បានប្រកាសអំពីការបញ្ចប់កិច្ចសន្យារបស់ខ្លួនជាមួយនឹងក្លិប Vitesse នៃក្របខ័ណ្ឌលីកកំពូលរបស់ប្រទេសហូឡង់។
លោកបាននិយាយថា លោកសម្រេចចិត្តចាកចេញពីក្លិបនេះ ដោយសារគោលដៅរបស់លោកគឺ មកកែប្រែស្ថានការណ៍របស់ក្លិបនេះ ប៉ុន្តែលោកមិនអាចធ្វើបាន ហើយបានធ្វើឱ្យគ្រូបង្វឹក លោក Leonid Viktorovich Slutsky លាលែងពីតំណែងទៀត ហេតុដូច្នេះហើយលោកត្រូវមានភាពទទួលខុសត្រូវចំពោះរឿងនេះ៕
គួររំឭកផងដែរថា Keisuke Honda ទើបតែបានចុះកិច្ចសន្យាជាមួយនឹងក្លិប Vitesse នៃលីកកំពូលហូឡង់ កាលពីពេលថ្មីៗនេះ ដោយកិច្ចសន្យានោះមានសុពលភាពរហូតដល់់ចុងឆ្នាំ2020។