កម្ពុជា បានសិទ្ធិធ្វើជាម្ចាស់ផ្ទះក្នុងការប្រារព្ធព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី6 «The 6th WVVF World Vovinam Championships 2019» ចាប់តាំងពីថ្ងៃទី18 ដល់22 ខែធ្នូ ឆ្នាំ2019 នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានប្រទេសចូលរួមសរុប 24ប្រទេស។
ក្នុងនោះដែរ ក្រោយពីបញ្ចប់ការប្រកួត ម្ចាស់ផ្ទះកម្ពុជាដណ្តើមបានមេដាយសរុបចំនួន 31គ្រឿង ក្នុងនោះមាស9 ប្រាក់10 និងសំរឹទ្ធ12 ឈរលើលេខ2 ក្នុងចំណោមប្រទេសទាំង23 ខណៈដែលលេខ1 បានទៅលើម្ចាស់ក្បាច់គុន វៀតណាម ហើយលេខ3 បានទៅលើប្រទេសមកពីទ្វីបអាហ្វ្រិក អាល់ហ្សេរី។
តាមរយៈជ័យជម្នះដ៏ល្អនេះ គឺដោយសារតែសហព័ន្ធមានគ្រូល្អៗក្នុងការបង្ហាត់បង្រៀន ជាពិសេសគឺបណ្ដុះបានយុវជនថ្នាលថ្មីៗជាច្រើន ហើយរឹតតែអស្ចារ្យទៀតនោះ គឺពួកគេអាចរកជ័យជម្នះ អាចរកមេដាយក្នុងការប្រកួតនេះបានថែមទៀតផង៕