តារាចម្រៀងផលិតកម្មហង្សមាសលោក រិន សាវ៉េត បានរៀបអាពាហ៍ពិពាហ៍យ៉ាងអធឹកអធ័មនារាត្រីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០១៩នេះ ក្រោមវត្តមានមេបារចាស់ទុំ និងភ្ញៀវកិត្តិយសតារាសិល្បៈជាច្រើនអញ្ជើញមកចូលរួមនៅវិមានពិភពថ្មី សែនសុខអគារE។
យ៉ាងណាមិញ គេកត់សម្គាល់ឃើញថា លោក រិន សាវ៉េត និងកូនក្រមុំញញឹមបិទមាត់មិនជិតនោះទេជាមួយការគ្រងឈុតសម្លៀកបំពាក់ប្រពៃណីខ្មែរយ៉ាងស្រស់ស្អាតត្បិតអ្នកទាំងពីរមានវ័យជ្រេបន្តិចក៏ដោយ។ ក្នុងពិធីមង្គលការនេះដែរលោក រិន សាវ៉េត បានអញ្ជើញភ្ញៀវកិត្តិយសទាំងក្នុង និងក្រៅសិល្បៈឲ្យចូលរួមចំនួន៧០ តុ។ លោកថា លោកប្រកាសមិនចេញទៅរស់នៅប្រទេសបារាំងតាមភរិយាថ្មីនោះទេ ដោយសារទី១ លោកមិនអាចទៅចោលកូនប្រុសលោក ទី២ មិនចេះរស់នៅស្រុកគេ និងសំខាន់ជាងគេ គឺភរិយាថ្មីរបស់បានប្រកាសហើយថា នឹងមករស់នៅស្រុកខ្មែរជាមួយលោក។ លោកថានឹងបន្តអាជីពសិល្បៈរហូត ហើយបើទោះជាលោកនឹងមានកូនមុនកូនក្រោយ ក្រោយពេលរៀបការនេះហើយក៏ដោយ ក៏លោកនឹងមើលថែកូនប្រុស ដែលជាដំណក់ឈាមរបស់អតីតភរិយា អោយបានល្អ ដោយអាចនឹងកូនប្រុសលោកត្រូវបានធានាទៅរៀននៅបារាំង ទើបលោកគិតរឿងទៅរស់នៅប្រទេសបារាំង តាមភរិយាថ្មី៕