ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម 22ឆ្នាំ នឹងមានភារកិច្ចចូលរួមក្នុងពានរង្វាន់ Bangabandhu Gold Cup ក្នុងខែមករាខាងមុខ ខណៈដែលពានរង្វាន់មួយនេះ រៀបចំដោយសហព័ន្ធកីឡាបាល់ទាត់របស់ប្រទេសបង់ក្លាដែស។
ចំពោះពានរង្វាន់មួយនេះ ត្រូវបានអ្នកគាំទ្របាល់ទាត់កម្ពុជា គិតថា អាចនឹងមានកីឡាករវ័យក្មេងដ៏ល្អរបស់់កម្ពុជា សៀង ចន្ធា ចូលរួមដែរមិនខាន ដ្បិតអីកីឡាកររូបនេះធ្វើបានល្អនៅក្នុងឈុតនេះនៅក្នុងព្រឹត្តិការណ៏ស៊ីហ្គេមកន្លងទៅ ហើយថែមទាំងធ្វើបានល្អក្នុងឈុតផ្សេងៗទៀត ដូចជា U18, U19, U22 និងឈុតធំផងដែរ។
គួរបញ្ជាក់ផងដែរថា ក្នុងពានរង្វាន់នេះ មានប្រទេសចំនួន5 ចូលរួមប្រកួត រួមមានបង់ក្លាដេស(ម្ចាស់ផ្ទះ) ឡាវ កម្ពុជា កៀហ្សីស្ថាន ម៉ុងហ្គោលី និងស្រីលង្កា ខណៈដែលអាចមានបន្ថែម 2ប្រទេសផ្សេងទៀតដែលអាចជា ឆាយនីសតៃប៉ិ និង ទីម័រខាងកើត ប្រសិនបើប្រទេសទាំង 2ចុងក្រោយនេះយល់ព្រមទទួលសំណើមកចូលរួមប្រកួត៕