Skip to content

កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​ជាមួយ​ ​5ប្រទេស​ផ្សេងទៀត​ក្នុង​ពានរង្វាន់​អន្តរជាតិ​មួយ​

​សហព័ន្ធ​កីឡាបាល់ទាត់​របស់​ប្រទេស​បង់​ក្លា​ដែស​ ​បាន​បង្កើត​ពានរង្វាន់​អន្តរជាតិ​កម្រិត​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​ ​ប្រចាំឆ្នាំ​ ​2020​ ​Bangabandhu​ ​Cup​ ​ដែល​ជា​ពានរង្វាន់​អន្តរជាតិ​ក្រៅផ្លូវការ​មួយ​សម្រាប់​រំឭក​ដល់​ថ្ងៃ​ឯករាជ​ជាតិ​របស់​ប្រទេស​មួយ​នេះ​។​

​ក្នុង​នោះ​ដែរ​ ​ក្រុមបាល់ទាត់​យុវជន​អាយុ​ក្រោម​ ​22ឆ្នាំ​ជម្រើសជាតិ​កម្ពុជា​ ​ដែល​បាន​ទទួល​ចំណាត់ថ្នាក់​លេខ4​ ​នៅក្នុង​ព្រឹត្តិ​ការណ៍​ស៊ី​ហ្គេម​លើក​ទី30​ ​ឆ្នាំ2019​ ​នៅ​ប្រទេស​ហ្វីលីពីន​ ​ក៏​ត្រូវ​បាន​អញ្ជើញ​ឱ្យ​ចូលរួម​លេង​ក្នុង​ពានរង្វាន់​មួយ​នេះ​ដែរ​ ​រួម​ជាមួយនឹង​ប្រទេស​ចំនួន​ ​5ផ្សេងទៀត​ ​ដូចជា​ ​បង់​ក្លា​ដែស​ ​កៀស៊ី​ស្ថាន​ ​ម៉ុងហ្គោលី​ ​កម្ពុជា​ ​ឡាវ​ ​និង​ស្រីលង្កា​។​

​ចំពោះ​កាលបរិច្ឆេទ​ពាន​ ​Bangabandhu​ ​Cup​ ​នេះ​ ​នឹង​រៀបចំ​នៅ​ថ្ងៃទី15​ ​ខែមករា​ ​ឆ្នាំ2020​ ​រហូតដល់​ថ្ងៃទី25​ ​ខែមករា​ ​ឆ្នាំ2019​ ​ចំណែក​ឯ​រូបមន្ត​ប្រកួត​វិញ​ ​គឺ​ក្រុម​ទាំងអស់​នឹង​បែងចែក​ជា​ ​2ពូល​ ​ដោយមាន​ការប្រកួត​ក្នុង​ពូល​ជម្រើស​យក​ ​4ក្រុម​ល្អ​ឡើង​ទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ ​និង​ផ្ដាច់ព្រ័ត្រ​ជា​បន្ត​៕​

Leave a Reply

Your email address will not be published. Required fields are marked *