កាលពីថ្ងៃទី16 ខែធ្នូ ក្រុមហ៊ុនក្នុងស្រុកមួយបានធ្វើពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន 36,000ដុល្លារ ដល់កីឡាករ កីឡាការិនី 4ប្រភេទកីឡារបស់កម្ពុជាដែលបានឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន។
ក្នុងនោះដែរកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក និងម៉ិកស៊ិក ចេសា ខាន់ បានថ្លែងក្នុងពិធីនោះថា វាជាការប្រកួតមួយដែលងាយស្រួល ព្រោះមានប្រទេសចូលរួមតែ 11ប្រទេស ខណៈដែលកីឡាប្រចាំទ្វីបអាស៊ីដែលនាងធ្លាប់ទទួលបានមេដាយមាសកាលពីឆ្នាំមុននោះ គឺមានភាពពិបាកក្នុងការប្រកួតប្រជែងជាងស៊ីហ្គេមឆ្ងាយណាស់។
គួររំឭកផងដែរថា ខាន់ ចេសា ធ្លាប់តំណាងឱ្យកម្ពុជាក្នុងកីឡាជូជីតស៊ូ នៅ ASIAN GAMES 2018និងស៊ីហ្គេម2019 ហើយនាងទទួលបានមេដាយមាសទាំង 2កម្មវិធី៕