Skip to content

បុរសឯក ​ពឹង​ ​ច័ន្ទ​បរមី​ ​ជោគជ័យ​ដណ្ដើម​ពាន​អន្ដរ​ជាតិ​ក្នុង​កម្មវិធី​ Mister United Continent

​ដូច​មហាជន​មួយចំនួន​បាន​ស្គាល់​ថា​ ​លោក​ ​ពឹង​ ​ច័ន្ទ​បរមី​ ​គឺជា​តារា​សម្ដែង​ ​ច្រៀង​ ​និង​បង្ហាញ​ម៉ូដ​ដែល​មាន​រូបរាង​ស្រស់​សង្ហា​ ​និង​ទាក់ចិត្ត​មិត្ត​នារី​គ្រប់​វ័យ​។​ ​ហើយ​នៅ​ពេល​ថ្មី​ៗ​នេះ​ ​តារា​ប្រុស​រូប​នេះ​បាន​ទទួល​ជ័យលាភី​លេខ៣​ ​ពី​ប្រទេស​ហ្វីលីពីន​ ​ក្នុង​កម្មវិធី​ ​Mister United Continent ​។​ ​

​នៅ​យប់​ថ្ងៃទី១៦​ ​ធ្នូ​ ​ឆ្នាំ២០១៩​ ​ក្នុង​ដំណើរ​វិលត្រឡប់​មក​កម្ពុជា​វិញ​ ​លោក​ ​ពឹង​ ​ច័ន្ទ​បរមី​ ​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​ ​ក្រោយពេល​បុរសឯក​ជនជាតិ​ស៊ូដង់​ ​ត្រូវ​បាន​ដក​តំណែង​ ​បេក្ខភាព​រង​ចំណាត់ថ្នាក់​លេខ២​ ​ជា​ជនជាតិ​ថៃ​ ​មិន​ត្រូវ​បាន​គេ​កំណត់​អោយ​ទទួល​មកុដ​ជំនួស​នោះ​ទេ​ ​ដោយ​គេ​តម្រូវ​អោយ​មានការ​បោះឆ្នោត​រវាង​លេខ២​ ​និង​លេខ៣​ ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​ ​ជា​លទ្ធផល​លោក​ថា​ ​លោក​ត្រូវ​បាន​គណ​កម្មការ​ការប្រកួត​ ​និង​ជនជាតិ​ហ្វីលីពីន​ទាំងមូល​បោះឆ្នោត​ឱ្យ​ ​ទើប​លោក​ទទួល​បាន​មកុដ​បន្ត​ពី​ជនជាតិ​ស៊ូដង់​ ​ដោយ​ខាង​អ្នក​រៀបចំ​ការប្រកួត​ ​បាន​ប្រគល់​អោយ​កាលពី​ថ្ងៃទី១០​ ​ធ្នូ​ ​ឆ្នាំ២០១៩​ ​នៅក្នុង​ប្រទេស​ហ្វីលីពីន​។​

​សូមជម្រាប​ដែរ​ថា​ ​តាមរយៈ​ការ​ទទួល​មកុដ​នោះ​ ​លោក​ត្រូវ​បាន​គណ​កម្មការ​ប្រគល់​សាច់ប្រាក់​ប្រមាណ២ពាន់​ដុល្លារ​ ​ព្រម​ជាមួយ​លក្ខ​ណ្ឌ​ការងារ​ក្រៅប្រទេស​មួយចំនួន​ ​ក្នុងរយៈពេល៦ខែ​។​ ​ក្នុង​ក៏​តម្រូវ​មិន​អោយ​លោក​ចេញ​ប្រកួត​ក្នុង​កម្មវិធី​ណាមួយ​ ​នៅក្នុង​អំឡុង​ពេល​កុងត្រា​ផង​ដែរ​ ​ដើម្បី​កុំ​ឱ្យ​ប​ហរ​ឈម​នឹង​ដក​តំណែង​ ​ដូច​ជនជាតិ​ស៊ូដង់​។​ ​លោក​ថា​សប្បាយចិត្ត​ ​ដែល​លោក​បាន​តំណាង​អោយ​ប្រទេស​កម្ពុជា​ ​ហើយ​ទទួល​បាន​កិត្តិយស​មួយ​នេះ​ ​លើឆាកអន្តរជាតិ​៕​





Leave a Reply

Your email address will not be published. Required fields are marked *