ក្រុមជម្រើសជាតិយុវជនអាយុក្រោម 18ឆ្នាំកម្ពុជា បានប្រកួតចាញ់ក្រុមជម្រើសជាតិ U20 វៀតណាមក្នុងលទ្ធផល 3ទល់នឹង0 កាលពីជំនួបលើកដំបូងក្នុងពានរង្វាន់មិត្តភាពអន្ដរជាតិ U20 BTV Cup 2019 នៅប្រទេសវៀតណាម។
នាល្ងាចថ្ងៃទី17 ខែធ្នូ ឆ្នាំ2019 (ថ្ងៃនេះ) នៅវេលាម៉ោង 6ល្ងាច ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 18ឆ្នាំកម្ពុជា នឹងត្រូវប៉ះក្រុមជម្រើសជាតិអាយុក្រោម 20ឆ្នាំរបស់មីយ៉ាន់ម៉ា ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ3
ប្រចាំពានរង្វាន់នេះ។
គូរបញ្ជាក់ថា ការប្រកួតដណ្តើមជើងឯកពានរង្វាន់នេះនឹងធ្វើឡើងនៅថ្ងៃទី18 ខែធ្នូ ឆ្នាំ2019 ស្អែកនេះ នៅវេលាម៉ោង 6ល្ងាច ដែលក្រុមជម្រើសជាតិអាយុក្រោម 20ឆ្នាំវៀតណាម ត្រូវជួបជាមួយនឹងក្រុមបាល់ទាត់ឈុតធំនៃក្លិបលីកកំពូលវៀតណាម(វៀតណាមដូចគ្នា)គឺក្លិប Becamex Binh Dong៕