តាមការបញ្ជាក់ពីគណៈកម្មការរៀបចំការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានឱ្យដឹងថា ក្រុមដែលនឹងចូលរួមក្នុងការប្រកួតក្របខ័ណ្ឌលីកកំពូលកម្ពុជារដូវកាល2020 ខាងមុខនេះ នឹងថយចុះចំនួន 1ក្រុម ពីចំនួន 14ក្រុមមកត្រឹម 13ក្រុមវិញ។
ចំពោះក្លិបដែលបានដកខ្លួនចេញពីក្របខ័ណ្ឌលីកកំពូលកម្ពុជារដូវកាល2020 នេះ គឺក្លិបខេត្តកំពង់ចាម ដែលកាលពីរដូវកាលកន្លងទៅ ក្លិបនេះបានបញ្ចប់ក្នុងលេខរៀងទី13 នៃតារាងចំណាត់ថ្នាក់លីកកំពូលកម្ពុជា ពីលើក្រុមយុវជនបាទីអាយុក្រោម 18ឆ្នាំ។
សូមជម្រាបថា ការប្រកួតលីកពានរង្វាន់ Metfone Cambodian League (MCL)រដូវកាលថ្មី នឹងចាប់ផ្តើមនៅថ្ងៃទី15 ខែកុម្ភៈ ឆ្នាំ2020 ខាងមុខនេះ ដោយនឹងបញ្ចប់នៅថ្ងៃទី25 ខែតុលា ឆ្នាំ2020។