ក្លិបបាល់ទាត់ វិសាខា បានធ្វើការប្រកាសចុះអនុស្សរណៈយោគយល់គ្នា(MoU) ជាមួយក្លិប Yokohama FC ដែលជាក្លិបសមាជិក J1-League 2020 ដើម្បីពង្រឹងចំណងមិត្តភាពកម្ពុជា-ជប៉ុន និងពង្រីកកិច្ចសហប្រតិបត្តិការការងាររវាងក្លិបទាំង2 ពិសេសការផ្លាស់ប្ដូរកីឡាករយុវជនថ្នាល ក៏ដូចជាគ្រូបង្វឹក សំដៅជំរុញការអភិវឌ្ឍក្លិបទាំង2 ឆ្ពោះទៅរកភាពរីកចម្រើនបន្ថែមទៀត
ពិធីចុះ MoU នេះ បានធ្វើឡើងកាលពីថ្ងៃទី15 ខែធ្នូ ឆ្នាំ2019 ម្សិលមិញ ក្រោមវត្តមានឯកឧត្តម ស សុខា ស្ថាបនិកក្លិបកីឡាបាល់ទាត់វិសាខា លោកជំទាវ កែ សួនសុភី ប្រធានក្លិបកីឡាបាល់ទាត់វិសាខា និងលោក Onodera Hiroshi ប្រធានក្លិប Yokohama FC របស់ជប៉ុន ព្រមទាំងក្រុមការងារក្លិបទាំង2 ផងដែរ។
គួរបញ្ជាក់ថា ក្លិបបាល់ទាត់វិសាខា បានបញ្ចប់រដូវការប្រកួតលីកក្នុងចំណាត់ថ្នាក់លេខ3 នៃតារាងលីកកំពូលកម្ពុជា ក្នុងចំណោមក្រុមទាំង14 ប្រចាំរដូវកាល2019៕