កីឡាករខ្សែប្រយុទ្ធមុតស្រួច វ័យក្មេងរបស់កម្ពុជា ដែលជួយកម្ពុជាឱ្យទទួលបានចំណាត់ថ្នាក់លេខ4 នៅស៊ីហ្គេមកាលពីពេលថ្មីៗនេះនៅប្រទេសហ្វីលីពីន បានសម្រេចចិត្តចូលលេងនៅក្លិបបឹងកេតហើយ សម្រាប់រដូវកាល2020ខាងមុខនេះ។
កីឡាករ សៀង ចន្ធា បច្ចុប្បន្នមានវ័យ 17ឆ្នាំ ជាកីឡាកររបស់សាលាបាល់ទាត់ជាតិបាទី ដែលទទួលបានការហ្វឹកហាត់នៅទីនោះចាប់តាំងពីអាយុ 14ឆ្នាំ ហើយរូបគេសព្វថ្ងៃជាកីឡាករខ្សែប្រយុទ្ធលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ទាំង U18 U19 U20 U22 និងជម្រើសជាតិឈុតធំផងដែរ។
គិតមកទល់នឹងពេលនេះ កីឡាកររូបនេះធ្លាប់លេងឱ្យជម្រើសជាតិកម្ពុជា គ្រប់ឈុតទាំងអស់ចំនួន 57ប្រកួតមកហើយ ដែលក្នុងនោះស៊ុតបញ្ចូលទីបានចំនួន 26គ្រាប់៕