Skip to content

មួយបទនេះបង្ហាញពីភាពរឹងមាំរបស់កូនប្រុស «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ»ពី ករុណា ពេជ្រ

ដូចមហាជនបានជ្រាបស្រាប់មកហើយថា ប៉ារបស់ ករុណា ពេជ្រ បានធ្លាកខ្លួនឈឺជំងឺដាច់សរសៃឈាមខួរក្បាល តាំងពីថ្ងៃទី៣ មករា ២០១៧ គិតមកដល់ពេលនេះ មានរយៈពេលជិតពីរឆ្នាំហើយ ចំណែកតារាចម្រៀងរូបនេះ បានស្វះស្វែងរកពេទ្យព្យាបាលឳពុកខ្លួនរហូតទៅដល់ ប្រទេស វៀតណាម និងបានវិលត្រឡប់មកវះកាត់ខួរក្បាលនៅមន្ទីរពេទ្យ សាន់រ៉ាយ ដែលជា មន្ទីរ ពេទ្យរបស់ជប៉ុន។

បច្ចុប្បន្ន ប៉ារបស់ករុណា ពេជ្រ នៅមិនទាន់វិលត្រឡប់មក សភាពធម្មតាវិញទេ គឺប្រព័ន្ធប្រសាទ មិនអាចស្តាប់ឭ និយាយបាន ពោលគឺគាត់ក្លាយ ខ្លួនជាមនុស្សរុក្ខជាតិទៅហើយ។

ខណៈប៉ុន្មានម៉ោងមុននេះ ផលិតកម្មថោនបានបញ្ចេញបទចម្រៀងរបស់លោក ករុណា ពេជ្រ មានចំណងជើងថា «ប៉ាខ្ញុំក្លាយជាមនុស្សរុក្ខជាតិ» ដែលស្ដាប់ហើយ ធ្វើឱ្យមហាជនទប់ទឹកភ្នែកមិនបាន ខ្លោចចិត្តនឹកអាណិតដល់តារាចម្រៀងប្រុសនេះដែលខិតខំតស៊ូព្យាបាលជំងឺឪពុក។ លោក ករុណា ពេជ្រ បានច្រៀងរៀបរាប់អត្ថន័យ កម្សត់រវាងលោក និងលោកប៉ា អមដោយទឹកភ្នែកហូរសស្រាក់ៗ ស្ដាប់ទៅលន្លង់លន្លោចខ្លាំងណាស់។

អ្នកគាំទ្រលោកបានស្តាប់ហើយដាក់អារម្មណ៍តាម ម្នាក់ៗពិតជាពោលពាក្យពិតជាអាណិតលោក ហើយចង់ឱ្យគាត់រឹងមាំណាស់ និងបានបួងសួងសូមឱ្យអ្វីៗនិងប្រសើរឡើង៕

ក្ដុកក្ដួលដល់កម្រិតណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ ៖

Leave a Reply

Your email address will not be published. Required fields are marked *