ប្រធានក្រុមហ៊ុន Samsung Electronic លោក Young Sohn បានចេញមកបញ្ជាក់ថា ក្រុមហ៊ុនបានលក់ស្មាតហ្វូន Galaxy Fold អស់ចំនួន 1លានគ្រឿងហើយ។
Galaxy Fold បានបង្ហាញមុខជាផ្លូវការក្នុងកម្មវិធី MWC 2019 កាលពីខែកញ្ញា ឆ្នាំនេះ ដែលដើមឡើយក្រុមហ៊ុនគ្រោងនឹងបញ្ចេញលក់នៅខែមេសា តែដោយសារជួបបញ្ហាមួយ ក្រុមហ៊ុនត្រូវពន្យារពេលចេញលក់ ដែលចុងក្រោយ គឺចេញលក់នៅចុងខែកញ្ញាកន្លងទៅ។
ការចុះផ្សាយកន្លងមកបានឱ្យដឹងថា Samsung គ្រោងនឹងលក់ឧបករណ៍អេឡិចត្រូនិកអាចបត់បានមួយនេះ ឱ្យបាន 6លានគ្រឿងនៅក្នុងឆ្នាំ2020។ ការចុះផ្សាយនោះក៏បានបញ្ជាក់ដែរថា 1លានគ្រឿងដែលលក់ដាច់នេះ មិនច្រើនទេ បើប្រៀបធៀបនឹងចំនួនលក់ប្រចាំត្រីមាសរបស់ Samsung និង Apple ប៉ុន្តែ Galaxy Fold ជាស្មាតហ្វូនតម្លៃថ្លៃបំផុតមួយ ដែលតម្លៃជាមធ្យមរបស់វាគឺ 2ពាន់ដុល្លារឯណោះ៕