ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 22ឆ្នាំវៀតណាម ដែលទើបតែឈ្នះបានមេដាយមាស ក្រោយពីលត់ឥណ្ឌូនេស៊ី ដោយលទ្ធផល 3ទល់នឹង0 នៅវគ្គផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី30 នៅប្រទេសហ្វីលីពីននោះ បានត្រឡប់ទៅដល់មាតុភូមិវិញហើយ ក្រោមការទទួលស្វាគមន៍យ៉ាងអឹកធឹកពីប្រជាជនវៀតណាម។
រង្វាន់ដែលក្រុមបាល់ទាត់យុវជនអាយុក្រោម 22ឆ្នាំវៀតណាមទទួលបាន រួមមាន ប្រាក់រង្វាន់់លើកទឹកចិត្តពីរដ្ឋាភិបាលក្នុងការឈ្នះមេដាយមាស, ម៉ូតូ Winner X ម្នាក់ 1គ្រឿង, ម៉ូតូអគ្គិសនីម្នាក់ 1គ្រឿង រួមជាមួយនឹងសេវាហោះហើរមិនគិតប្រាក់ពេញ 1ឆ្នាំ ថែមទាំងមានការផ្ដល់រង្វាន់ដំណើរកម្សាន្តទៅ Resort លំដាប់ផ្កាយ5 ទៀតផង។
គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី 2ហើយ ដែលក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម 22ឆ្នាំរបស់វៀតណាម ទទួលបានមេដាយមាស ក្រោយពីខកខានអស់រយៈពេលជាង 60ឆ្នាំរួមមក ដោយកាលពីលើកដំបូងនោះក្រុមបាល់ទាត់ជម្រើសជាតិវៀតណាមបានទទួលមេដាយមាសនៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកដំបូងក្នុងឆ្នាំ1959៕