នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ឌួង ហ្សូរីដា បានបង្ហោះរូបភាពជាច្រើនសន្លឹក និងសារមួយចំនួនស្ដែងឱ្យដឹងថា នាងនិងប្អួនកំពុងតែលើកពានឆ្នើមជាថ្មីម្ដងទៀតហើយពីប្រទេសថៃ។ ម្ដងនេះនាងថា នាងឈ្នះពានដល់ទៅ 3 នៅតំបន់អាស៊ាន។
កញ្ញា ឌួង ហ្សូរីដា សរសេរបង្ហោះថា ”យេីងខ្ញុំមានឱកាសទទួលបានពានរង្វាន់កិត្តិយសសារជាថ្មី លើកទី២នៅប្រទេសថៃ ដល់ទៅ៣ពានរង្វាន់ថែមទៀត សំរាប់ក្រមហ៊ុននៅប្រទេសថៃនាម្សិលមិញ។ នេះជាការផ្តល់ពានរង្វាន់សំរាប់ប្រទេសក្នុងតំបន់អាសុីអាគ្នេយ៏សំរាប់ក្រុមហ៊ុនដែលមានអាជីវកម្មទាក់ទងនិងគ្រឿងសំអាង សាលាបង្រៀនកែសម្ជស្ស គ្លីនីក ហាងSpa ។ល។ ដែលមានការចូលរួមពីសំណាក់ម្ចាស់អាជីវកម្មជាច្រើនពីប្រទេស កូរ៉េ ថៃ កម្ពុជា វៀតណាម ស្វិសដេន...។
ពានរង្វាន់ដែលយេីងខ្ញុំទទួលបានមាន :trophy:The Best Ceo Of Asian Star Award 2019 សំរាប់ផលឹតផល SSO/SHO ទទួលដោយ Ceo DUONG ZORIDA :trophy:The Best Health & Beauty Products Of Asian Award 2019 សំរាប់ផលឹតផល MUDHITA GS-2113 Snail Serum (សេរ៉ូមសាំញុំ) ដោយ Miss.DUONG KOZONA :trophy:The Best Health & Beauty Business Of Asian Star Award 2019 សំរាប់ផលឹតផល N27 ដោយ Miss DUONG ZORIMA :information_desk_person:មានអារម្មណ៍ថារំភេីប និង មោទនភាពដែលក្រុមហ៊ុនយេីងខ្ញុំទទួលបានជោគជ័យបន្ថែមនាពេលនេះ ហេីយសន្យាថាយេីងនឹងបន្តការផលឹតបន្ថែមនូវផលឹតផលគុណភាពខ្ពស់ជាច្រេីនទៀតដេីម្បីបំពេញតម្រូវការរបស់អតិថិជនបន្ថែមទៀត។ :pray:ជាចុងក្រោយសូមអរគុណដល់ការជូនពរ និង សម្តែងការអបអរសាទររបស់អ្នកទាំងអស់គ្នា ហេីយក៍សុំអភ័យទោសដែលធ្វេីការឆ្លេីុតបមិនទាន់អស់:pray: ដោយក្តីគោរព និង ស្រឡាញ់ ឌួង ហ្សូរីដា
Ceo MUDHITA Trading Co.LTD”។