វីជេ រតនា ដែលជាអតីតពិធីករនៅស្ថានីយ៍ទូរទស្សន៍ My TV ថ្មីៗនេះត្រូវបានគេឃើញលោក និងភរិយាលើកពានឆ្នើមដំបូងនៅឆាកអន្ដរជាតិ ក្នុងប្រទេសថៃ កាលពីថ្ងៃទី១១ ធ្នូ ឆ្នាំ២០១៩ មុននេះ។
លោកនិងភរិយា បានចាប់ដៃគ្នាតាំងក្រុមហ៊ុនអស់រយៈពេលជាង២ឆ្នាំ មានឈ្មោះថា ZZana Cosmictic Co.,LTD ដែលទទួលបានពានឆ្នើមជាលើកទី១ ពីកម្មវិធី The Best Healthy and Beauty products ដល់អ្នកឆ្នើមទាំង 36 ប្រទេស មកពីតំបន់អាស៊ី និងពិភពលោក។ លោកថា ការខិតខំប្រឹងប្រែងរបស់លោកនិងភរិយា គឺជាមាគានាំលោកទៅកាន់ភាពជោគជ័យនិងបានផ្ដាច់មុខផលិតផលក្រៅប្រទេសមកចរាចរណ៍ទីផ្សារស្រុកខ្មែរ។
វីជេរូបនេះបានបញ្ជាក់ផងដែរថា ក្រោយបញ្ចប់ការទទួលពាន លោក និងភរិយា នៅចាំពិភាក្សាពីរឿងផលិតផលជាមួយអ្នកឯកទេសថៃនិងបន្តដំណើរកម្សាន្តនៅក្នុងប្រទេសថៃខ្លះៗផងដែរ៕