របាយការណ៍ថ្មីមួយ បានបង្ហាញថា ចិនកំពុងយកចិត្តទុកដាក់ខ្លាំងលើវិស័យវេជ្ជសាស្រ្តដែលផ្តោតជាសំខាន់លើផ្នែកស្រាវជ្រាវជាក់ស្តែង ដូចជាបច្ចេកវិទ្យា Biotech ជាដើម។ នេះបើយោងតាមការចុះផ្សាយរបស់ Techcrunh នាដើមសប្ដាហ៍កន្លងទៅ៖
ក្រុមហ៊ុនចិន ដែលមានម្ចាស់ជាជនជាតិដើម ដែលពាក់ព័ន្ធនឹងវិស័យនេះ(science និង biotech) បាននិងកំពុងធ្វើការវិនិយោគទឹកប្រាក់រាប់សិបកោដិលានដុល្លារ( សរុប 4ប៊ីលានដុល្លារ=4ពាន់ពាន់លានដុល្លារ) នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ(2015-2018) ។ បើមើលតាមក្រាហ្វិកស្ថិតិ មកទល់ពេលនេះ តួលេខក្នុងវិស័យនេះ បានហក់ឡើងគួរឱ្យកត់សម្គាល់ រហូតដល់អាចឈរពីលើសហរដ្ឋអាមេរិកទៀតផង។ បើគិតលើទឹកប្រាក់ដ៏សម្បើមបែបនេះ ចិនកំពុងតែកាន់កាប់តំណែងជាអ្នកកាច់ចង្កូតដ៏សំខាន់នាពេលអនាគត ឬ World’s future major health institutions។
បន្ថែមពីលើនេះ ក្រុមហ៊ុនដែលមានថៅកែជាជនជាតិចិនទាំងនោះ មានលទ្ធភាពរហូតអាចផ្តល់ជាជំនួយដល់ក្រុមហ៊ុនអាមេរិកច្រើនជាង 300ក្រុមហ៊ុន ដែលពាក់ព័ន្ធនឹងវិស័យនេះទៀតផង៕