ក្រុមហ៊ុន Alphabet ដែលបង្កើតឡើងដោយស្ថាបនិក និងជាអាណាព្យាបាលរបស់ Google ត្រូវគេដឹងថា នៅពេលថ្មីៗនេះបានចុះកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុនផលិតនាឡិកាឆ្លាតវៃ Fitbit ជាផ្លូវការក្នុងតម្លៃដល់ទៅ 2,1ប៊ីលានដុល្លារ(ពាន់លានដុល្លារ)។
យោងតាមប្រភពពី Google បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុននឹងផ្តល់អ្វីថ្មីៗទៀតជូនអ្នកគាំទ្រនៅលើឧបករណ៍បត់បានដែលកំពុងពេញនិយមសម្រាប់អ្នកចូលចិត្តហាត់ប្រាណ ដោយបូកបញ្ចូលទាំងភាពងាយស្រួលលើ Fitbit និងបច្ចេកវិទ្យាទំនើបពី Wear OS។ ផលិតផលនាឡិកាឆ្លាតវៃ Fitbit Fitness មានភាពជោគជ័យគួរឱ្យកត់សម្គាល់ក្នុងស្រឡាយនាឡិកាឆ្លាតវៃ បើធៀបទៅនឹងក្រុមហ៊ុនផ្សេងៗដូចជា Xiaomi និង Google ជាដើម។
យ៉ាងណាមិញ ក្រោយពីការប្រកាសជាផ្លូវការបែបនេះ ត្រូវបានគេដឹងថា វាជាគម្រោងដែលជំរុញការលក់ Wear OS របស់ Google ឱ្យកាន់តែចូលជ្រៅដល់អ្នកប្រើប្រាស់ផ្ទាល់កាន់តែច្រើន។ ចំពោះផលិតផលចុងក្រោយនៅក្រោមស្លាករបស់ Fitbit គឺ Fitbit Versa និង Fitbit Versa 2 ដែលមានសមត្ថភាពតាមដានចង្វាក់បេះដូង មានតួនាទីស្រដៀងនៅនឹង Wear OS របស់ Google ដូច្នោះដែរ៕
សូមទស្សនាវីដេអូបង្ហាញពីសមត្ថភាព Wear OS៖
វីដេអូបង្ហាញសមត្ថភាព Fitbit Versa 2៖