នាឡិកាម៉ាក PowerWatch X របស់ក្រុមហ៊ុន Matrix បានប្រើវិធីសាស្ត្រសាកថ្មបែប Body Heat ដើម្បីរក្សាថាមពលថ្ម ដោយមិនចាំបាច់ប្រើឆ្នាំងសាក ដោយក្រុមហ៊ុនបានប្រើបច្ចេកវិទ្យាសាកថ្មសូឡាជំនួសវិញ។
នាឡិកាដៃ Matrix នេះមិនបានដាក់ឆ្នាំងសាកចូលក្នុងប្រអប់នាឡិកានោះទេ តែវាបានបំពាក់អេក្រង់ប្រភេទ LCD មាន GPS និងសេនស័រស្ទង់ចង្វាក់បេះដូង។ ប្រព័ន្ធសាកថ្មសូឡា ជាមុខងារមួយដែលមានការសំណូមពរជាយូរមកហើយនៅលើបណ្ដាញសមាគម PowerWatch។ ជាមួយនឹងបច្ចេកវិទ្យាសាកថ្ម Body Heat និងសូឡា PowerWatch 2 វានឹងក្លាយជានាឡិកាតាមដានសុខភាព ដ៏ល្អមួយ និងខុសប្លែកពីរបស់ក្រុមហ៊ុនដទៃ។
ដូចគ្នានឹង Samsung និង Fitbit ដែរ ក្រុមហ៊ុន Matrix បានប្រើប្រព័ន្ធប្រតិបត្តិការជំនាន់កែប្រែមួយ សម្រាប់ PowerWatch 2 ដោយមិនពឹងលើ Wear OS របស់ Google ឡើយ។ ឧបករណ៍នេះអាចភ្ជាប់ជាមួយ iPhone និង Android ហើយក៏នឹងបញ្ចូលការប្រើ Google Fit និងកម្មវិធី Health របស់ Apple រួមទាំងកម្មវិធីសុខភាពផ្សេងៗ ដូចជា Strava ជាដើមទៀតផង៕
ទស្សនាវីដេអូខាងក្រោម៖