កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ក្រសួងការពារជាតិ បានប្រកាសអរគុណ និងចែកផ្លូវជាមួយកីឡាកររបស់ខ្លួនចំនួន 5រូប ក្នុងនោះរួមមានកីឡាករបរទេស 3រូប និងខ្មែរ 2រូប។
កីឡាករទាំង 5រូបនេះ រួមមាន កីឡាករសញ្ជាតិខ្មែរ 2រូប គឺខ្សែបម្រើ ច្រឹង ពលរដ្ឋ និងកីឡាករខ្សែការពារ ឈិន ឈឿន។ ចំណែកឯកីឡាករបរទេស មានខ្សែប្រយុទ្ធ Bisan George, Mohamed Hamza Abdelhamed Allam និង Khan Mohammed Faeez។
ក្រោយពីចាកចេញពីក្លិបចាស់ ឈិន ឈឿន ត្រូវបានប្រកាសចូលជាកីឡាកររបស់ក្លិបថ្មី ព្រះខ័នរាជស្វាយរៀង ខណៈដែលកីឡាករ ច្រឹង ពលរដ្ឋ នៅមិនទាន់មានការបញ្ជាក់ថា នឹងទៅចូលរួមជាមួយនឹងក្លិបណាមួយឡើយ សម្រាប់រដូវកាលថ្មីខាងមុខនេះ៕
ត្រៀមរដូវកាលថ្មី ក្រុមទ័ពបញ្ចប់កុងត្រាកីឡាករខ្មែរ 2រូប និងបរទេស 3រូប