ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម 19ឆ្នាំ គ្រោងនឹងចាកចេញទៅប្រទេសវៀតណាមនៅថ្ងៃទី12 ខែធ្នូនេះ ដើម្បីទៅចូលរួមប្រកួតពានមិត្តភាពជាមួយប្រទេសចំនួន3 ប្រចាំតំបន់ BTV International Football Tournament Cup។
ពានរង្វាន់មួយនេះ មានក្រុមចូលរួមចំនួន4 មកពី 3ប្រទេសផ្សេងគ្នា រួមមាន ក្រុម Becamex Binh Duong (ក្រុមលីកកំពូលវៀតណាម), ក្រុមU-20 វៀតណាម, ក្រុមU-20 មីយ៉ាន់ម៉ា និងក្រុម U-19របស់កម្ពុជា។
ពានរង្វាន់នេះនឹងចាប់ផ្តើមប្រកួតនៅថ្ងៃទី14 ដល់ថ្ងៃទី18 ខែធ្នូ ឆ្នាំ2019 ក្នុងនោះក្រុម U20 វៀតណាមនឹងប៉ះជាមួយក្រុមបាល់ទាត់យុវជនអាយុក្រោម 19ឆ្នាំរបស់កម្ពុជា នៅថ្ងៃទី15(ថ្ងៃសុក្រ) ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង 6ល្ងាចនៅកីឡដ្ឋាន Binh Duong ខេត្តប៊ិនដុង ប្រទេសវៀតណាម៕