ចំណងស្នេហាតារាចម្រៀង នី រតនា និង ថេសា កាន់តែផ្អែមល្ហែមឡើងពីមួយថ្ងៃទៅមួយថ្ងៃគ្រប់ពេលពួកគេតែងតែបង្ហាញការព្រួយបារម្ភចំពោះគ្នាជានិច្ចនៅពេលស្វាមីចេញទៅច្រៀងតាមខេត្តម្ដងៗភរិយាជាទីស្រឡាញ់រង់ចាំនៅឯផ្ទះវិញតែងតែខលសួរពីសុខទុក្ខស្វាមីជាមួយក្ដីព្រួយបារម្ភ។ នី រតនា កាន់តែបង្ហាញការយកចិត្តទុកដាក់មើលថែទាំនាង និងកូនក្នុងផ្ទៃមិនឲ្យទាស់ចិត្តឡើយ។ ជាក់ស្ដែងកាលពីរាត្រីថ្ងៃទី១១ ខែធ្នូរ ម្សិលមិញនេះលោក បានដឹកដៃភរិយា និងកូនក្នុងផ្ទៃទៅធ្វើខួបកំណើតនៅ ប៉េកាំង យ៉ាងភ្ញាក់ផ្អើលបំផុត។
ជាក់ស្តែង នៅក្នុងថ្ងៃនេះដែរ គឺជាថ្ងៃពិសេសរបស់ភរិយាលោក ថ្ងៃកំណើត ដោយតារាប្រុសរូបនេះបានធ្វើការបញ្ចេញនូវរូបភាព លក្ខណៈគ្រួសារ និងកូនក្នុងផ្ទៃយ៉ាងមានក្តីសុខ។ មិនត្រឹមតែប៉ុណ្ណោះរាល់រូបភាពទាំងអស់សុទ្ធតែស្រស់ស្អាត និងពោរពេញដោយស្នាមញញឹម ក្តីសុខយ៉ាងខ្លាំង នៅក្នុងការពរពោះកូនលើកដំបូង ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរគ្រប់គ្នា ជាពិសេសសម្រស់ភរិយាលោក នៅតែស្រស់ស្អាតដដែលនៅពេលដែលតែងខ្លួនបែបនេះ។ ក្រៅពីពាក្យសរសើរ ពីសុភមង្គលតារាប្រុសរូបនេះ អ្នកគាំទ្រមួយចំនួន ក៏បាននាំគ្នាជូនពរក្នុងថ្ងៃកំណើតភរិយាលោក និងកូនក្នុងផ្ទៃ ដែលត្រៀមនឹងសម្រាលក្នុងពេលឆាប់ៗខាងមុខនេះហើយ។
បើតាមហ្វេសប៊ុកលោក នី រតនា បានបង្ហោះនៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ បានបង្ហោះថា៖ «រីករាយថ្ងៃខួបកំណេីតអូនសម្លាញ់ Happy birthday To You 🎂🎉🎊🎈🎁 ឆ្នាំនេះមិនដូចឆ្នាំមុនទេ ឆ្នាំនេះខួបកំណេីតអូន តែបែរជាបងអ្នកបានកាដូទៅវិញ 😂🤣 អរគុណអូន ដែលបាន ផ្ដល់កាដូដ៏ពិសេសមួយនេះដល់បង ជូនពរអូនហេីយនិងកូនយេីង មានសុខភាពល្អ សំណាងល្អ សម្រស់កាន់តែស្រស់ស្អាត ជោគជ័យគ្រប់ភារកិច្ចការងារ និងស្រលាញ់បងអោយច្រេីន ៗ🤪»។
ដោយឡែកនៅយប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះតាមគណនីហ្វេសប៊ុក«TessaTessa » ដែលជាភរិយារបស់តារាចម្រៀង នី រតនា បានបង្ហោះថា៖ «ខួបកំណើតឆ្នាំនេះជាឆ្នាំដែលពោរពេញទៅដោយក្តីសុខជាទីបំផុត ចូលវ័យគម្រប់ 24 ឆ្នាំ តែមានអារម្មណ៍ថាខ្លួនឯងមានអ្វីៗគ្រប់យ៉ាង មានទាំងជីវភាពល្អ ស្វាមីល្អ មនុស្សនៅជុំវិញខ្លួនល្អៗ មានតែអ្នកផ្តល់ក្តី សុខនិងសុភមង្គលឲ្យ ចង់បានអីបានហ្នឹង ជោគជ័យទាំងមុខរបរ គិតអ្វីក៏បានសម្រេចទាំងអស់ រហូតមានអារម្មណ៍ថាខ្លួនឯងកើតមកជាមនុស្សស្រីដែលមានសំណាងបំផុត លើសពីនេះទៅទៀត អ្វីដែលពិសេសនោះគឺខ្ញុំទទួលបានគ្រាប់ពេជ្រដ៏មានតម្លៃមួយគឺកូនស្រីដែលត្រៀមនឹងមក បំពេញគ្រួសារដ៏តូចមួយរបស់យើងឆាប់ៗនេះ 🥰❤️ អូនអរគុណខ្លាំងណាស់ប្តីសម្លាញ់ NY Ratana HM សម្រាប់ក្តីស្រឡាញ់ដ៏ធំធេងដែលបងមានចំពោះអូនមិនកែប្រែតាំងពីថ្ងៃដំបូងដែលយើងស្គាល់គ្នា គឺមានតែកើនឡើងជារៀងរាល់ថ្ងៃ 😘😍❤️ អូនស្រឡាញ់បង 😘❤️ អរគុណសម្រាប់អ្វីៗគ្រប់យ៉ាងដែលបងបានផ្តល់ឲ្យអូន 😘😘 យើងត្រៀមទទួលព្រះនាងតូចរបស់យើងឆាប់ឆាប់នេះ #babyM 😘😘😘»៕