សិស្សវ័យ 17ឆ្នាំម្នាក់ឈ្មោះ Aaron Beckman រស់នៅរដ្ឋ Minnesota សហរដ្ឋអាមេរិក បានផលិតឧបករណ៍បំពងសំឡេង Bluetooth ដែលមានរូបរាងដូចកាស AirPods របស់ Apple។ នេះបើយោងតាមប្រភពពី Business Insider។
Speakerនេះ ត្រូវបានគេឱ្យឈ្មោះថា AirPods Max ដែលវាមានកម្ពស់ 25,4 cm មានការឌីហ្សាញស្រដៀងនឹង AirPods ផ្នែកខាងឆ្វេង។ សិស្សប្រុស Aaron បានចំណាយពេល 22ម៉ោងក្នុងការបង្កើត Speaker នេះឡើង ដោយប្រើប្រាស់ម៉ាស៊ីនព្រីន 3D ដែលមាននៅឯសាលារៀនរបស់គេ៕