ក្នុងរដូវកាល2020 ខាងមុខនេះ កីឡាករខ្សែបម្រើការពារជម្រើសជាតិកម្ពុជា ធារី ចន្ថាប៊ីន នឹងចូលលេងនៅក្លិបបាល់ទាត់មួយនៅលីកកំពូលរបស់ថៃ គឺក្លិប ស៊ុខូថៃ (Sokhothai FC) ក្រោយពេលដែលកីឡាកររូបនេះត្រូវបានក្លិបប្រកាសអំពីកុងត្រារបស់គេជាមួយនឹងក្លិបមួយនេះកាលពីពេលកន្លងទៅ។
ក្រុមបាល់ទាត់ Sokhothai FC ជាក្រុមមួយនៅលីកកំពូលថៃ ដែលកំពុងឈរនៅលេខរៀងទី12 ក្នុងចំណោមក្រុមទាំង16 នៃលីកកំពូលថៃ ដែលមាន 34ពិន្ទុ ក្នុងនោះឈ្នះ 6 ស្មើ16 និងចាញ់ 8ប្រកួត។
គួរបញ្ជាក់ថា ក្របខ័ណ្ឌលីកកំពូលរបស់ថៃ បានអនុញ្ញាតឱ្យក្រុមនីមួយៗដាក់បញ្ជូលកីឡាករបរទេសបានចំនួន 4នាក់ទៅក្នុងក្រុម ក្នុងនោះក្លិបអាចបន្ថែមកីឡាករដែលមានសញ្ជាតិអាស៊ានដល់ទៅ 3រូបបន្ថែមទៀតនៅក្នុងក្រុមរបស់ខ្លួន៕