កាលពីម្សិលមិញនេះ កម្ពុជាបានយកឈ្នះម៉ាឡេស៊ី ក្នុងលទ្ធផល 3ទល់នឹង1។ ខណៈដែលហ្វីលីពីនបានយកឈ្នះទីម័រដោយលទ្ធផល 6ទល់នឹង1 ដែលធ្វើឱ្យកម្ពុជាទទួលបានឱកាសឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេលជាង 60ឆ្នាំកន្លងមក។
លទ្ធផលនេះបានធ្វើឱ្យកម្ពុជាបានឡើងទៅកាន់វគ្គបន្តក្នុងនាមជាក្រុមលេខ2 ប្រចាំពូល A ដោយមាន 7ពិន្ទុក្នុងដៃ ក្រោយប្រកួតបាន 4លើក ឈ្នះ2 ស្មើ1 និងចាញ់1 ស៊ុតចូលគេបាន 10គ្រាប់ គេស៊ុតចូលវិញ 4គ្រាប់ មានគ្រាប់បាល់ចំណេញដល់ទៅ 6គ្រាប់។
តែយ៉ាងណាមិញ កម្ពុជានៅមិនទាន់ច្បាស់ថា នឹងត្រូវប៉ះក្រុមណានៅឡើយទេ ដោយត្រូវរង់ចាំអ៊ុតមើលលទ្ធផលចប់ការប្រកួតក្នុងពូល B នាល្ងាចថ្ងៃនេះសិន ខណៈដែលក្រុមមានលទ្ធភាពប៉ះកម្ពុជា អាចជា ថៃ វៀតណាម ឫឥណ្ឌូនេស៊ី៕