ថ្មីៗនេះក្រុមហ៊ុន Samsung បានបង្ហាញឱ្យដឹងពីចង្វាក់ផលិតកម្មស្មាតហ្វូនតម្លៃមធ្យមកម្រិត (mid-range)របស់ខ្លួន ដល់ទៅ 8ម៉ូដែល ក្នុងប្រភេទ Galaxy A Series(2020) មានដូចជា៖ Galaxy A51, Galaxy A21, Galaxy A31, Galaxy A41, Galaxy A61, Galaxy A71, Galaxy A81, និង Galaxy A91។
ស្មាតហ្វូនកម្រិតកណ្ដាលទាំងនោះ កាលពីឆ្នាំ2019 កន្លងទៅបានជួយឱ្យ Samsung និងជាផ្នែកជាចំណូលធំក្នុងសហគ្រាសស្មាតហ្វូន ក៏វ៉ាដាច់គូប្រជែងផងដែរនោះ បានឡើងមកឈរជាកំពូលផ្នែកស្មាតហ្វូនមធ្យមលក់ដាច់ខ្លាំងបំផុត។
ម៉ូដែល A នឹងចេញដំបូងមុនគេនៅឆ្នាំ2020 គឺ Galaxy A51 មានរចនាប័ទ្មបែប Infinity-O អេក្រង់ 6.5អ៊ិញ SuperAMOLED (ចោះប្រឡោះមុខដាក់កាមេរ៉ា Selfie 1 គ្រាប់ទំហំ 32MP) និងមានកាមេរ៉ា 4គ្រាប់នៅផ្នែកខាងក្រោយ(48+16+12+ 5MP) ដោយមានភ្ជាប់មកជាមួយនូវមុខងារថ្មីៗជាច្រើន។ ជាពិសេសវាអាចនឹងមានមុខងារសាកថ្មលឿន ទំហំថាមពលថ្ម 4000mAh ដាក់ឈីប Exynos 9611 SoC មាន RAM 4GB/6GB ដំណើរការដោយ Android 10។ សម្រាប់តម្លៃ Samsung នឹងឱ្យដឹងនៅថ្ងៃទី12 ខែធ្នូឆ្នាំ 2019 ខាងមុខនេះឯង៕
ទស្សនាវីដេអូខាងក្រោម៖