ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកិច្ចសហការជាមួយអង្គការ The Asia development Foundation ឬ ADF បានប្រកាសជ្រើសរើសនិស្សិតកម្រិតថ្នាក់បរិញ្ញបត្រដើម្បីផ្តល់អាហារូបករណ៍ជាទឹកប្រាក់សុទ្ធរយៈពេល 4ឆ្នាំ។
អាហារូបករណ៍របស់អង្គការ The Asia Development Foundation នេះនឹងត្រូវប្រគល់ជូននិស្សិតចំនួន 30រូប ដែលកំពុងសិក្សានៅថ្នាក់បរិញ្ញាបត្រនៃគ្រះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន។ និស្សិតដែលអាចដាក់ពាក្យបាន គឺជានិស្សិតដែលទើបតែចាប់ផ្តើមចូលរៀននៅថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ឬឆ្នាំទី1។ ចំនួនទឹកប្រាក់ដែលស្ថាប័នខាងលើផ្តល់ជូនគឺចំនួន 500ដុល្លារក្នុង 1ឆ្នាំ រយៈពេល 5ឆ្នាំ។
ចំពោះលក្ខខណ្ឌដែលអាចទទួលបានអាហារូបករណ៍នេះ គឺយោងទៅលើលទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ផែនការសិក្សា និងផែនការនៃការចូលរួមសកម្មភាពសង្គម។ បេក្ខជនត្រូវដាក់ពាក្យទៅក្រសួងអប់រំ ឱ្យបានមុនថ្ងៃទី20 ខែធ្នូ ឆ្នាំ2019 នេះ៕