ក្នុងការចាប់ពូលពានរង្វាន់យុវជនធំបំផុតប្រចាំទ្វីបអាស៊ី AFC U19 Championship 2020 នៅប្រទេសអ៊ូបេគីស្ថាន ក្រុមយុវជនអាយុក្រោម 19ឆ្នាំរបស់កម្ពុជា បានស្ថិតក្នុងក្រុមលំដាប់លេខ3 ពោលគឺ ឈរនៅលេងរៀងចន្លោះពីទី9 ដល់ទី12 ក្នុងចំណោមប្រទេសខ្លាំងទាំង16 នៃទ្វីបអាស៊ី។
ការចាប់លំដាប់ថ្នាក់នេះ គឺដើម្បីចាប់ពូលវគ្គជម្រុះនៃពានរង្វាន់ខាងលើនេះ ដែលនេះមានន័យថា កម្ពុជានឹងមិនត្រូវបានស្ថិតនៅក្នុងពូលជាមួយនឹងក្រុមក្នុងលំដាប់ទី3 ដែលមានដូចជា ម៉ាឡេស៊ី អ៊ីរ៉ាក់ និងក្រុមខ្លាំងវៀតណាមនោះទេ។
ចំពោះការចាត់លំដាប់ថ្នាក់កម្ពុជាក្នុងតំបន់នេះ គឺយោងទៅតាមពិន្ទុពីវគ្គជម្រុះកាលពីឆ្នាំ2018 ដែលក្រុមនីមួយៗធ្វើបាន ដែលគ្រានោះកម្ពុជាស្ទើរតែឡើងទៅលេងពាននេះម្តងទៅហើយ តែទាស់ត្រង់ចាញ់គ្រាប់ស៊ុតរបស់ម៉ាឡេស៊ី តែ 1គ្រាប់ប៉ុណ្ណោះ៕