នៅល្ងាចថ្ងៃនេះ វេលាម៉ោង3 នៅកីឡដ្ឋាន Rizal Memorial Stadium កម្ពុជា នឹងត្រូវជួបជាមួយនឹងក្រុមយុវជនអាយុក្រោម 22ឆ្នាំរបស់ម៉ាឡេស៊ី ក្នុងជំនួបបិទពូល ដើម្បីដណ្តើមកៅអីឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈដែលកម្ពុជា មានប្រៀបខ្លាំងជាងម៉ាឡេស៊ី ដោយសារកម្ពុជាមានគ្រាប់បាល់ចំណេញច្រើនជាងក្រុមម៉ាឡេស៊ី។
ចំណែកឯក្រុមម្ចាស់ផ្ទះហ្វីលីពីន នឹងត្រូវជួបជាមួយនឹងក្រុមខ្សោយជាងគេប្រចាំពូល A ទីម័រខាងកើត នៅវេលាម៉ោង 3រសៀលដូចគ្នា នៅកីឡដ្ឋាន Binan Stadium។
ជាមួយនឹងគ្នានេះដែរ គ្រូបង្វឹកក្រុមយុវជនអាយុក្រោម 22ឆ្នាំកម្ពុជា បានបង្ហាញទំនុកចិត្តថា ទោះបីជាយ៉ាងនេះក្តី កម្ពុជា នៅតែអាចឡើងវគ្គផ្តាច់ព្រ័ត្របាន កម្ពុជាមិនមានភាពភ័យខ្លាចក្រុមម៉ាឡេស៊ីឡើយ។ លោកបានបញ្ជាក់ថា ស៊ីហ្គេមលើកនេះកម្ពុជា នឹងបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់កីឡាបាល់ទាត់កម្ពុជា ដោយលោកមានគោលដៅស្វែងរកមេដាយឱ្យបាន៕