ចុងឆ្នាំ២០១៩ នេះ ផលិតកម្មខ្មែរមេគង្គ បានបញ្ចេញវណ្ណកម្មភាពយន្ដបស់ខ្លួនមួយរឿងទៀតហើយបែបរន្ធត់ ព្រឺព្រួចសម្រាប់ជាចំណងដៃទី៩ដល់ទស្សនិកជន និងមិនចង់ឱ្យមានសភាពស្ងាត់រឿង ដូច្នេះផលិតករក៏ចាប់ផ្តើមជាមួយនិងការសម្ពោធរឿងថ្មី «ផ្ទះជួល » ដែលបានសម្ពោធកាលពីយប់ថ្ងៃទី3 ខែវិច្ឆិកា ហើយនិងត្រៀមដាក់បញ្ចាំងតាមរោងភាពយន្ត ចាក់បញ្ចាំងជាផ្លូវការនៅថ្ងៃទី ៥ ខែ ធ្នូ ខាងមុខនេះតទៅ នៅគ្រប់រោងភាពយន្តទាំងអស់ នៅភ្នំពេញ និងតាមបណ្ដាខេត្តនានា។
លោក ម៉ាធ្យូ រ៉ូប៊ីនសុន ផលិតកររឿងបានអះអាងថា ភាពយន្ដមួយនេះត្រូវបានដឹកនាំដោយ លោក យឿន ដែលអ្នកដឹកនាំមានស្នាដៃឆ្នើុមនៅផលិតកម្ម បានជ្រើសរើសទីតាំងដែលល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។ « ផ្ទះជួល » ត្រូវបានថតនៅក្នុងអាគាររចនាបទបារាំងមួយ ដែលមានអាយុកាលជាង ១០០ ឆ្នាំមកហើយ តែជាអកុសល ខណៈកំពុងថតរឿងនេះ អាគារបុរាណមួយនេះ ត្រូវបានម្ចាស់ដើមលក់ ដើម្បីធ្វើខន់ដូរទៅវិញ ដែលជាហេតុធ្វើឱ្យមានការលំបាកក្នុងការថតមិនគ្រប់ប្លង់ដែលអ្នកដឹកនាំចង់បាន។
យ៉ាងណាមិញភាពយន្តខ្នាតធំរឿង « ផ្ទះជួល » ុំមិនត្រឹមតែជាភាពយន្ដភ័យរន្ធត់នោះទេ តែក៏លាយឡំជាមួយភាពកំប្លែងស្ងួត ដ៏ថ្មីមួយដែលផលិតកម្មខ្មែរមេគង្គបានផលិតឡើង បន្ទាប់ពីរឿង « ព្រឺ »។ ដោយឡែករឿងនេះត្រូវបាននិពន្ធឡើងដោយអ្នកនិពន្ធ សុធារី អាត ជាមួយផលិតករ លោក ស្វាយ លីម៉េង និង មានវត្តមានរតារាកិត្តិយសចូលរួមសម្ដែងជាតួអង្គសំខាន់ៗនៅក្នុងរឿង រួមមាន តារាសម្ដែង យោធិន វីរីយ៉ា, វ៉ាន់ ដាលីន, លី ណៃស៊ីម និង ស្សាតាន់ ព្រមទាំងតារាកិត្តយសជាច្រើនរូបទៀតចូលរួមសម្ដែងផងដែរ៕