ការចាប់គូវគ្គជម្រុះ ដើម្បីដណ្តើមកៅអីឡើងទៅកាន់វគ្គចែកពូល AFC CUP 2020 ខាងមុខនេះ នឹងធ្វើឡើងនៅថ្ងៃទី10 ខែធ្នូ ឆ្នាំ2019 នៅទីស្នាក់ការរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) នៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
ការចាប់គូដើម្បីប្រកួតគ្នានេះ នឹងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ដែលជាទីស្នាក់ការធំរបស់សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី នាថ្ងៃទី10 ខែធ្នូ ឆ្នាំនេះ ដែលក្នុងនោះ ក្រុមដែលត្រូវចាប់គូ មានមកពីប្រទេសចំនួន6 នៃតំបន់អាស៊ានដូចជា កម្ពុជា (ជើងឯកលីកកំពូល) ឡាវ (ក្រុមលេខ2 លីកកំពូល) មីយ៉ាន់ម៉ា (ក្រុមលេខ2 លីកកំពូល) ឥណ្ឌូនេស៊ី (ក្រុមលេខ2លីកកំពូល) ប្រ៊ុយណេ (ជើងឯកលីកកំពូល) និងទីម័រខាងកើត (ជើងឯកលីកកំពូល)។
ប្រសិនបើក្រុមជើងឯក MCL 2សម័យកាលឈ្នះនៅវគ្គ Play-Off នឹងឆ្លងទៅវគ្គចែកពូលដែលមានក្លិប Ho Chi Minh City, Than Quang Ninh (វៀតណាម), Ceres-Negros, Kaya-IIloilo (ហ្វីលីពីន), Tampines Rovers, Hougang United (សិង្ហបុរី), Bali United (ឥណ្ឌូនេស៊ី), Shan United (មីយ៉ាន់ម៉ា) និង Lao Toyota (ឡាវ) នៅរង់ចាំរួចស្រេច។